ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ រត់ ម៉ារ៉ាតុន អន្តរជាតិ ចក្រភព ខ្មែរ ដែល គ្រោង ធ្វើ នៅ ខែសីហា លើក​ទៅ​ឆ្នាំក្រោយ​

85

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នៅ​ឆ្នាំនេះ​ត្រុ​វ​បាន​លុបចោល​ដោយ​រង់ចាំ​ឆ្នាំ​ក្រោ​យះ​អ្វីៗ​នឹង​ដំណើរការ​ឡើងវិញ​ជាធម្មតា ។​
​ ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អះអាងថា​ឆ្នាំក្រោយ​ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ឡើងវិញ​
​ព្រោះ​វា​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នា​តំបន់​អង្គរ​ដែលមាន​ការ​ទាត​ក់​ទាញ​យ៉ាងខ្លាំង​ដល់​អ្នករត់​ល្បីៗ​នៅលើ​ពិភពលោក ។ ​
​នេះ ជា ព្រឹត្តិការណ៍ រត់ប្រណាំង អន្តរជាតិ ទី ២​ហើយ បន្ទាប់ពី កម្ពុជា បានសម្រេច ផ្អាក ការរៀបចំ ព្រឹត្តិការណ៍ រត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុន ភ្នំពេញ ដែល គ្រោង ធ្វើឡើង នៅ ខែមិថុនា ឆ្នាំ ២០២០ ។ តាម លោក វ៉ា ត់ ចំរើន ការផ្អាក នេះ ធ្វើឡើង ក្រោយ មានការ សំណូមពរ ពី អត្ត ព លិ ក ជាតិ និង អន្តរជាតិ ។ លោក បន្តថា អ្នក ដែល បាន ចុះឈ្មោះ និង បង់ថ្លៃ ចូលរួម ព្រឹត្តិការណ៍ នេះ រួចហើយ គណៈកម្មការ នឹង រក្សាទុក រហូតដល់ ព្រឹត្តិការណ៍ នេះ រៀបចំ ឡើងវិញ នា​ឆ្នាំក្រោយ​។ ក្នុងន័យនេះ គឺ អ្នក ដែល ចុះឈ្មោះ និង បង់ ថវិកា រួចហើយ នៅ ឆ្នាំនេះ ពុំ ចាំបាច់ ចុះឈ្មោះ ឬ បង់ប្រាក់ ម្តងទៀត នោះទេ ។
​សម្រាប់ ព្រឹត្តិការណ៍ រត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុន អន្តរជាតិ នៅ ខេត្តសៀមរាប ដែល អាច ទាក់ទាញ អត្ត ព លិ ក ជាតិ និង អន្តរជាតិ រាប់ម៉ឺន នាក់ ឲ្យ ចូលរួម នា អំឡុង ខែធ្នូ ខាងមុខ​ក៏​កំពុងស្ថិត ក្នុងការ ពិចារណា ថា តើ គួររៀបចំ នៅ ឆ្នាំនេះ ឬ ត្រូវ លើក ពេល ដូច ព្រឹត្តិការណ៍ ទាំងពីរ ខាងលើ ។ តែ យ៉ាងណា លោក វ៉ា ត់ ចំរើន អះអាងថា ការផ្អាក ឬ មិន ផ្អាក វា អាស្រ័យ លើ ស្ថានភាព ជាក់ស្តែង នៅពេលនោះ ៕

អត្ថបទដែលជាប់ទាក់ទង