ឃាត់ខ្លួនមនុស្សស្រី៥នាក់ កំពុងលួចសម្ងំ លេងបៀរនៅលើផ្ទះជាន់ទី០២





កណ្តាល៖នគរបាលស្រុកពញាឮស្រាវជ្រាវបង្រ្កាបល្បែងសុីសងខុសច្បាប់(បៀរ) ដោយឃាត់ខ្លួនមនុស្សស្រី៥នាក់កើតហេតុ៖ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីនៅចំណុចផ្ទះឈ្មោះស៊ូចាន់ថនភេទស្រីភូមិពោធិ៍តូចឃុំកំពង់លួងស្រុកពញាឮខេត្តកណ្តាល។
ជនសង្ស័យ០៥នាក់(ឃាត់ខ្លួន)
១–ឈ្មោះស៊ូចាន់ថនភេទស្រីអាយុ៤២ឆ្នាំជនជាតិរៀតណាមមុខរបរនៅផ្ទះមានទីលំនៅភូមិពោធិ៍តូចឃុំកំពង់លួងស្រុកពញាឮខេត្តកណ្តាល(ម្ចាស់ផ្ទះ)។
២–ឈ្មោះសៀងសុខហេង ភេទស្រីអាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិក្រាំងពន្លៃឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
៣.ឈ្មោះសុខមួយភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរចងការប្រាក់មានទីលំនៅស្នាក់នៅផ្ទះជួល
ភូមិអំពិលដាំទឹកឃុំវិហារលួងស្រុកពញាឮខេត្តកណ្តាល។
៤.ឈ្មោះកែវសម្បត្តិភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិចតុទិសឃុំវិហារលួងស្រុកពញាឮខេត្តកណ្តាល។
៥.ឈ្មោះសំណាងសុភក្រ័ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់គ្រឿងក្រអូបមានទីលំនៅភូមិម្លូមុឺនឃុំផ្សារដែកស្រុកពញាឮខេត្តកណ្តាល។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា៖នៅចំណុចផ្ទះឈ្មោះស៊ូចាន់ថន(ផ្ទះកើតហេតុ)មានមនុស្សស្រីៗកំពុងលេងល្បែងសុីសង(បៀរ)នៅលើផ្ទះជាន់ទី០២។ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯកស៊ុនរស្មីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានអនុញ្ញាតឲ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងធ្វើការចុះបង្រ្កាបនិងឆែកឆេរឃាត់បានអ្នកលេង០៤នាក់និងម្ចាស់ផ្ទះ០១នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮធ្វើការសាកសួរដើម្បីបន្តចាត់ការតាមនីតិវិធី៕





