មួយកែងរបស់ម៉ន ភារម្យធ្វើឲ្យរិន ដេវីដលើកទង់ជ័យ ស ទឹកទី១
ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរិន ដេវីដក្លិបនាគរាជចតុមុខត្រូវអ្នកប្រដាល់ចាស់វស្សាម៉ន
ភារម្យក្លិបការិយាល័យទី៥កងទ័ពជើងគោកវាយមួយកែងឆ្វេងបណ្ដាលឲ្យអ្បនកប្រដាល់រូបនេះបង្ខំចិត្តបោះបង់
ចោលការប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី១ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នានៅរសៀលថ្ងៃទី២៥មេសាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ ។
នៅដើមទាកទី១ទោះបីពួកគេចាប់ផ្ដើមវាយសង្គ្រប់លើគ្នាក៏ពិតមែនតែមានទៅមានមកតែមកដល់ពាក់កណ្ដាល
ទឹកទី១ភារម្យបញ្ចេញមួយកែងឆ្វេងចំប្រជុំចិញ្ចើមដេវីដធ្វើឲ្យអ្នកប្រដាល់រូបនេះស្រុតចុះទោះបីអាជ្ញាកណ្ដាលរាប់ដល់៨ ហើយបន្តដល់១០ក៏គេនៅតែក្រោកមិនរួចដដែល ។
សូត្រ វាសនាក្លិបបក្សីស្លាបដែកប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុទាំង
មិនអស់ចិត្តបន្ទាប់ពីតស?ូលើសង្វៀន៥ទឹកពេញមកនោះ ។
ស្ថានភាពនៃការប្រកួតគឺមានទៅមានមកតែការប្រកួតនេះថន ភឿតមានការលំបាកដោយសារតែកំពស់
របស់គេចាញ់ប្រៀបរបស់វាសនាខ្លាំងពេក ។ វាសនាដែលអាងខ្លួនខ្ពស់នោះគេព្យាយាមប្រើកែងនិងជង្គង់វាយប្រ
ហារថន ភឿត ។
ថន ភឿតក្រៅពីខិតខំការពារនោះគេប្រើកណ្ដាប់ដៃវាយឆ្មក់បានយ៉ាងល្អទោះបីគេឆ្មក់បានមួយៗក៏ពិត
មែនតែធ្ងន់ល្មមតែធ្វើឲ្យវាសនាស្ទើតែគាំងម្ដងៗដែរ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដោយទាំង
សងខាងសុទ្ធតែទ្រមខ្លួនដូចគ្នា ដោយគ្រាន់តែថន ភឿតទ្រមខ្លួនជាមួយនឹងជ័យជំនះចំពោះសូត្រ វាសនាទ្រម
ខ្លួនជាមួយនឹងការបរាជ័យ ។
ធន ស៊ីហុងក្លិបកងយោធពលខេមរភូមិន្ទប្រកួតឈ្នះអ្នកប្រដាល់កាន់ ម៉េងហុងក្លិបនាគរាជចតុមុខដោយ
ពិន្ទុទាំងត្រដាបត្រដួស ។
តាមពិតពួកគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នាតែចិត្តខ្លាំងដូចគ្នា ព្រមទាំងចូលចិត្តវ៉ៃប្ដូរដូចគ្នា ។ការប្រកួតចំ
នួន៥ទឹកនោះពួកគេវាយប្រហារគ្នាពេញទាំង៥ទឹកតែម្ដង ។ធន ស៊ីហុងបានទទួលជ័យជំនះលើកាន់ម៉េងហុងក៏
ពិតមែនតែពួកគេក៏ទ្រមខ្លួនដូចគ្នាដែរ ។
កែវ សំរិទ្ធក្លិបខេត្តរតនគីរីប្រកួតចាញ់ពិន្ទុអ្នកប្រដាល់អ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយ
ពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
សំរិទ្ធត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១បន្ទាប់ពីកំសត់វាយប្រហារជើងក្រោមខ្លាំងៗមកនោះតែអ្នកប្រដាល់ចិត្តធំរូបនេះនៅបន្តការប្រកួតបានមិនតែប៉ុណ្ណោះនៅទឹកទី២គេបានធ្វើឲ្យកំសត់ធ្លាក់ក្នុងស្ថានភាពវេទនា
ជាខ្លាំងដែរ ។
ទោះជាយ៉ាងណាក៏ពួកគេតស៊ូរហូតចប់ទឹកទី៥ដែលការប្រកួតនេះភាគច្រើនកំសត់មានប្រៀបជាងនិង
មានផ្លែវ៉ៃល្អជាង ។
លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់សាំង គីមក្លិុបអេភូថងកីឡាដោយពិន្ទុ ។
អ្នកប្រដាល់ទាំង២រូបនវប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕