ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង សុគន្ធ នីសា បង្ហាញភាពផ្អែមល្ហែម ជាមួយស្វាមី ប៉ុន្តែនៅរងចាំដំណឹងពរពោះកូនដំបូង

196

 

ភ្នំពេញ៖ តារាចម្រៀង សុគន្ធ នីសា បានបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី ប៉ុន្តែនាងនិងស្វាមីអន្ទះសាររឿងពរពោះតំណក់ឈាមរួមគ្នាជាលើកដំបូង។
អ្នកនាង សុគន្ធ នីសា រៀបមង្គលការមុនតារា ចម្រៀងរួមដំបូលរហូតជាងមួយឆ្នាំ ប៉ុន្តែនៅមិនទាន់ទទួលបានដំណឹងល្អ នៃការពរពោះកូនដំបូងនៅ ឡើយ ខណៈនាងនិងស្វាមីកំពុងស្វះស្វែងជួបវេជ្ជបណ្ឌិតអំពីរឿងនេះ។ នេះបើតាមការបង្ហើបរបស់អ្នកជិតដិតតារាស្រីរូបនេះ។ សុគន្ធ នីសា និងស្វាមី មានគ្រប់យ៉ាងដែលអាចធ្វើឲ្យស្នេហាពួកគេរឹង មាំបាន ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូប នេះមានសុភមង្គលពេញលេញនោះគឺកូនដែលជាតំណក់ ឈាមរួមគ្នាលើកដំបូង។ តារាស្រីរូបនេះហាក់ខ្វល់ ខ្វាយរឿងនេះច្រើន ក្រោយពីតារាចម្រៀងរួមដំបូលគឺឱក សុគន្ធកញ្ញា និងសួស វីហ្សា ទទួលដំណឹងល្អរួចទៅហើយនោះ។ អ្នកជិតដិតតារាស្រីរូបនេះលើកឡើងដែរថា សុគន្ធ នីសាកាន់តែអៀននៅពេលដែលមិត្តភ័ក្កិជជីកសួររឿងមានកូនចៅ ដែលគេដឹងថានាងនិង ស្វាមីក៏កំពុងបារម្ភរឿងនេះ ខណៈវ័យតារាស្រីរូបនេះ ចូល៤០ឆ្នាំទៅហើយនោះ។
ទោះជាយ៉ាងណាសុភមង្គល គ្រួសារតូចនេះនៅតែមានបើទោះមិនទាន់ មានក្មេង ប្រលែងក្តី ថ្មីៗនេះនាងបានរៀបចំពិធីខួបកំណើតបែបសាមញ្ញមួយជូនស្វាមី ប៉ុន្តែសេចក្តី សុខក៏ មិនធម្មតាដែរ។
សូមបញ្ជាក់ថា៖ សុគន្ធនីសាបានរៀបមង្គលការជាមួយលោក ចៅ សម្បត្តិដែលជាអ្នកជំនួញកាលពីអំឡុងដើមខែធ្នូ ឆ្នាំ២០១៧ ។ នាងត្រូវបានចាត់ទុកជាតារាស្រីម្នាក់ ដែលមានកេរ្ត៍ ឈ្មោះ ល្បីល្បាញជាងមួយទសវត្សមកហើយ ក្នុងនោះមិនត្រឹមតែវិស័យចម្រៀង តែអ្នកនាង ក៏ល្បីល្បាញ ក្នុងពិភពសម្អាងការផងដែរ ដោយអ្នកនាងបានបង្ហាញខ្លួនថតម៉ូតសម្អាង ការស្ទើរ តែគ្រប់សម្អាងការនៅភ្នំពេញ មិនថាសម្អាង ការតូចឬធំ។តាមរយៈការថតម៉ូតសម្អាងការនេះ ហើយធ្វើឲ្យទីផ្សាររបស់តារាស្រីរូបនេះនៅតែខ្ពស់នៅតែខ្លាំងដដែល។ ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបបនេះទើបប្រកាសខ្លួនជាអ្នកតំណាងផលិតផល សម្អាងផ្តាច់មុខ ថែមទៀតផង ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង