ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះនាងតូច នរោត្តម ជេនណា និង ១២ អ៊ឹមអ៊ី (ME) សម្តែងបទចម្រៀងគំនូរជីវចលបែបស្រីឌី (3D)

182

 

ភ្នំពេញ៖ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៏ យ៉ាងខ្លាំងក្រោយពីសមត្ថភាពសិល្បៈរបស់ព្រះនាងតូច នរោត្តម ជេនណា ក្រោយពីព្រះនាងច្រៀង និងសម្តែងរួមគ្នាជាមួយតារារ៉េប ១២អ៊ឹមអ៊ី (ME ) ក្នុងបទចម្រៀងគំនូរជីវចលបែប3D ។
នាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិ ស្សរៈ នរោត្តម ចក្រពង្ស ត្រូវបានគេស្គាល់ និងសរ សើរច្រើនក្រោយពីបញ្ចេញបទចម្រៀងមួយចំនួន ។ កាន់តែពិសេសព្រះនាងតូច ត្រូវបានគេ ទទួល ស្គាល់ថា ជាសែស្រឡាយរាជវង្សដែលមានសម្ផស្សស្រស់ស្អាតទាំងនៅវ័យក្មេង ពិសេសនោះ គឺមានទេព កោសល្យសិល្បៈគួរឲ្យស្ញប់ស្ញែង ។សមត្ថភាពសិល្បៈ របស់ព្រះនាងតូចដ៏គួរឲ្យស្រឡាញ់អង្គនេះ គឺព្រះនាងអាចច្រៀងបានទាំងចម្រៀងសម័យ បុរាណ ថែមទាំងចេះដើរម៉ូដ និងរាំចង្វាក់ K-Pop ទៀតផង។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៅទៀតនោះ ពេលនេះព្រះនាងបានបញ្ចេញបទចម្រៀងថ្មីចង្វាក់ប្រពៃណីខ្មែរ ដោយលាយជាមួយការរ៉េបពី12ME មានចំណងជើងថា កង្កែបរាំវង់ ដែលមានការចូលរួមសហការផលិតវីដេអូដោយ Veha Entertianment ផងដែរ។បើទោះបីជាការសម្តែងចម្រៀងជាមួយកុត្តតាបែប3D ក៏ព្រះនាងនៅតែមានភាពរស់រវើកស័ក្តិសមតែម្តង និងកំពុងធ្វើឲ្យប្រិយមិត្ត ពិសេសអ្នកគាំទ្រព្រះនាង រំជើបរំជួល និងស្ញប់ស្ញែង។ ២ឆ្នាំចុងក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា ហាក់ទទួលការគាំទ្រច្រើនពីទស្សនិកជនក្រោយពីទ្រង់បានបញ្ចេញ សមត្ថភាពច្រៀងរាំក្នុងបទ ចម្រៀងជាច្រើនបន្តបន្ទាប់មានដូចជាបទ”កន្ទ្រឹមខែចែត្រ” បទ “ជំនោរដើមខែ” និងបទ”ដួងចន្ទ” ជាដើម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង