ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពយន្ត​អប់រំ​ខ្លី​រឿង ​”​ប្រពន្ធ​បាយកក​” ​ចាក់​ចំ​បេះដូង​អ្នកទស្សនា​ខ្លាំង​

152

 

​ភ្នំពេញ​៖ ភាពយន្ត​ខ្លី​បែប​អប់រំ រឿង​”​ប្រពន្ធ​បាយកក​”​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម និង​រឿងរ៉ាវ ស្នេហា សម័យថ្មី​នោះ បាននិងកំពុង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​។​
បញ្ចេញ​សាច់រឿង​ពេញ​មិនបាន​ប៉ុន្មាន​ផង ភាពយន្ត​ខ្លី​រឿង​”​ប្រពន្ធ​បាយកក​” របស់ ផលិតកម្ម យ៉ូ​ប (Job Production) ទទួល បានការ​ពេញចិត្ត និង​កោតសរសើរ​ខ្លាំង រហូត​មានការ​បញ្ចេ​យោបល់​(Comment ) និង​ការចែករំលែក​ជាច្រើន​ពេញ​បណ្តាញ សង្គម​នានា​។ ការពេញចិត្ត​របស់​ទ​ស្ស​និក​ជន​ព្រោះតែ​អត្ថន័យ​នៃ​សាច់រឿង ដែល​ឆ្លុះបញ្ចាំង ពី​ជីវិត​ស្នេហា​មនុស្ស​ប្រុស​ស្រី​មួយចំនួន​ក្នុងសង្គម​បច្ចុប្បន្ន​។ ក៏មាន​ការកោតសរសើ​រ​ខ្លាំង​ពី សមត្ថភាព សម្តែង​របស់​តារា​សម្តែង​ជាច្រើន​ពិសេស​អតីត​បេក្ខជន X Factor Cambodia​កញ្ញា លាង ចាន់​ឡា តារា​សម្តែង លោក Kavin កញ្ញា ហេង វិមាន និង​កញ្ញា ហេង ស្រី​ពេជ្រ ជាដើម​។​
​លោក ឈួន សុខ​លីម អ្នកគ្រប់គ្រង​ការផលិត​បានបញ្ជាក់​ថា​ជា​ភាពយន្ត ឆ្លុះបញ្ចាំង ពី​ស្នេហា​ផិតក្បត់​របស់​ស្វាមី លួចលាក់​មាន​ស្រី​ខាងក្រៅ មិន​ព្រម​កែខ្លួន និង​ចាត់ទុក​ប្រពន្ធ ត្រឹម​ជា​បាយ​ដែល​សល់ ចុងក្រោយ​គឺមាន​វិបដិសារី​ចំពោះ​ខ្លួនឯង​។ លោក​បន្តថា នេះ​គឺជា ស្នាដៃ​ថ្មី​ដែល​និពន្ធ និង​ដឹកនាំ​សម្តែង​ដោយ​លោក សយ រតនា បន្ទាប់ពី​រឿង “​ទ្រនំ​បាក់មែក​” “​ប្ដី​ទីងមោង​” និង​រឿង​” មក​ផ្ទះ​យើង​វិញ​កូន​” និង​ជាការ​ខិតខំ​ផលិត​រួមគ្នា​គ្រប់ផ្នែក​ដើម្បី បញ្ចេញស្នាដៃ​មានគុណ​ភាព ហើយ​លោក​ពិតជា សប្បាយចិត្ត​ដែល​ទទួលបាន​ការបញ្ចេញ យោបល់ (Comment) កោតសរសើរ និង​ការរិះគន់​ខ្លះៗ​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត ដើម្បី​បន្ត​ឲ្យ​ការផលិត​ភាពយន្ត​ខ្លី​លើក ក្រោយ កាន់​តែមាន​គុណភាព​។
លោក​បញ្ជាក់ថា​៖ នេះ​ក៏​ជា​ស្នាដៃ​មួយ​ក្នុងចំណោម​ស្នាដៃ​ភាពយន្ត​អប់រំ​ខ្លី​ជាច្រើន​ដែល​ផលិតកម្ម​ចង់​បង្ហាញជូន​ទស្សនិកជន និង​ផ្តល់​ជា​គំនិត ការអប់រំ​មួយ​តាមរយៈ​ស្នាដៃ​សិល្បៈ​។ លោក​បន្តថា​ផលិតកម្ម នៅតែ​បន្ត​ការផលិត​ភាពយន្ត ស្នាដៃ​បទ​ចម្រៀង​ថ្មីៗ​ល្អៗ​សម្រាប់​បម្រើការ​កម្សាន្ត​របស់ ទស្សនិកជន ហើយ​ការគាំទ្រ​គឺជា​កម្លាំងចិត្ត​សម្រាប់​លោក ផលិតករ ក្រុមការងារ និង​សិល្បៈ​ទាំងអស់​៕​

អត្ថបទដែលជាប់ទាក់ទង