ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាស សុជាតិប្រកួតជាមួយធី តុងហ៊ីក្នុងតំណែងតួឯក

95

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៣មិថុនាអ្នកប្រដាល់កណ្ដាប់ដៃរន្ទះមាស សុជាតិក្លិបក្រុងប៉ោយ

ប៉ែតជួបប្រកួតជាមួយអ្នកប្រដាល់ធី តុងហ៊ីក្លិបពន្លឺវិបុល ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមដែលប្រកួតក្នុងតំណែងតួឯក។សុជាតិជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ហើយការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពណាស់ ។ជាមួយនឹងកណ្ដាប់ដៃធ្ងន់អ្នកប្រដាល់រូបនេះទាត់ចេញរហ័សជង្គង់ធ្ងន់និង

​កែងរបស់គេមិនអាចមើលស្រាលបានឡើយ ។

ចំពោះធី តុងហ៊ីវិញជាអ្នកប្រដាល់ដែលពេលខ្លះវ៉ៃបានល្អ ហើយពេលខ្លះវ៉ៃអន់តែម្ដង ។គេជាអ្នកប្រដាល់ដែលរហ័សកែង និង ជង្គង់តែចិត្តរបស់គេមិនសូវធំប៉ុន្មានឡើយបើគូប្រកួតខ្លាំងជាង ឬ ស្ថានភាពនៃការប្រកួតមានលក្ខណៈតឹងតែងនោះគេវ៉ៃលែងចេញតែម្ដងមិន

​តែប៉ុណ្ណោះគេនឹងវ៉ៃតាមរបៀបដកថយ និងការពារច្រើនជាងទៅវិញ ។

ពួកគេមួយផ្លែម្នាក់ទេព្រោះសុជាតិអាចនឹងគ្រោះថ្នាក់ដោយសារតែងនិងជង្គង់របស់តុងហ៊ីតែសម្រាប់តុងហ៊ីវិញក៏អាចនឹងគ្រោះថ្នាក់ដោយសារកណ្ដាប់ដៃសុជាតិដែរ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនឹងវ៉ៃគ្នា៥ទឹកពេញជាមិនខានឡើយ ចំពោះការឈ្នះចាញ់ប្រកួត

​ចប់ទើបដឹង ។

លាស់ យីនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២

​ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នាតែបើនិយាយពីកេរ្តិ៍ឈ្មោះវិញនោះសុវណ្ណល្បីល្បាញជាង ។នោះជារឿងពីមុនតែពេលនេះ

ពួកគេសុទ្ធតែមានអាយុច្រើនដូចគ្នាកម្លាំងក៏ស្រុតចុះទោះបីកលល្បិចរបស់គេនៅល្អក៏ពិតមែនតែបន្ទាប់ពីឆ្លងផុតការប្រកួត៣ទឹកនោះកម្លាំង

​របស់គេធ្លាក់ចុះដូចគ្នា ។

លាស់ យីនវ៉ៃចេញរហ័សតែការវ៉ៃចេញរបស់គេមានលក្ខណៈត្រង់ៗពេក ។ចំពោះការវ៉ៃចេញរបស់សុវណ្ណមិនត្រឹមតែរហ័សនិង

​ធ្ងន់ប៉ុណ្ណោះទេតែប្រកបដោយកលល្បិចទៀតផង ។ពីមុនមកពួកគេពុំធ្លាប់ដែលជួបគ្នាឡើយព្រោះស្ថិតក្នុងប្រភេទទម្ងន់ខុសគ្នា ទើបតែឈាន

​ដល់វ័យចំណាស់ទើបគេជួបគ្នាមិនដឹងថានរណាឈ្នះនរណាចាញឡើយ ។

សារ៉ាយ ចំរើនក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យជួបប្រកួតជាមួយអ្នកប្រដាល់ធីម ទាន់ក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទ

ទម្ងន់៦៧គីឡូក្រាម ។

នេះជាការជួបគ្នាដំបូងរបស់អ្នកប្រដាល់ទាំង២រូបនេះ ។សារ៉ាយ ចំរើនជាអ្នកប្រដាល់ដែលពូកែក្នុងការប្រើជង្គង់ និងកែងចំពោះធីម

​ទាន់វិញល្អកណ្ដាប់ដៃ ។អ្នកលេងកណ្ដាប់ដៃ និង អ្នកលេងកែងនរណាជួបសំណាងល្អក្នុងការប្រកួតលើកនេះ ?

ម៉ៅ ប្រាក់បានក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ធន វិស្ណុក្លិបកងយោធពលខេមរភូមិន្ទ

​ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។

ជាអ្នកប្រដាល់វ័យក្មេងដែលកំពុងតែចាប់ផ្ដើមមានឈ្មោះបោះសម្លេងចាំមើលនរណាឈ្នះក្នុងការប្រកួតនេះ ?សម្រាប់អ្នកប្រដាល់

​ទាំង២រូបនេះរវាងអ្នកចាញ់ និង អ្ន​កឈ្នះនឹងទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

ប៉ូ ជប៉ុនសូដាក្លិបគោព្រៃគុនខ្មែរជួបប​្រកួតជាមួយអ្នកប្រដាល់ឆាំ រតនាក្លិបកុលប​ុត្រគុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១

​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង