ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការកាយសម្ព័ន្ធ ៖ការចេញទៅហាត់ នៅក្រៅប្រទេសត្រូវតែធ្វើតេស្ត

93

ភ្នំពេញ៖ក្នុងកិច្ចសម្ភាសន៍មួយដោយឡែកជាមួយលោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោកបាន

​បញ្ជាក់ឲ្យដឹងថារាល់ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសត្រូវតែឆ្លងកាត់ការធ្វើតេស្តដាច់ខាត ។

លោកអគ្គលេខាធិការបានបន្តថាសហព័ន្ធបានដាក់គោលដៅបញ្ជូនកីឡាករ កីឡាការិនីថ្នាលទៅហ្វឹកហាត់នៅប្រទេសចិនរយៈ

​ពេលយូរដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កីឡាករកីឡាការនីថ្នាល់ចំនួន១០រូបដែលលោកត្រៀមនឹងបញ្ជូនទៅ

កាន់ប្រទេសចិននោះនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ។

លោកបញ្ជាក់ថាធ្វើតេស្តបានជាប់ប៉ុន្មានគឺបញ្ជូនទៅប៉ុណ្ណឹងតែសម្រាប់រូបលោកនិងលោកបណ្ឌិតថោង ខុនដែលជាប្រធានសហ

​ព័ន្ធចង់ឲ្យពួកគេធ្វើតេស្តបានជាប់ទាំងអស់គ្នាលោកពន្យល់ថាបើធ្វើតេស្តមិនជាប់ទេយើងក៏មិនអាចបញ្ជូនទៅហាត់បានដែរព្រោះមាន

ន័យថាកម្រិតបច្ចេកទេស និងសមត្ថភាពនៅទាបណាស់ហាត់មិនទាន់គេទេ ។

កីឡាករ កីឡាការិនីថ្នាល់ដែលផ្អាកការហ្វឹកហាត់នៅសហព័ន្ធដោយសារកូវីដ ១៩នោះបានវិលមកហាត់រួមគ្នាវិញហើយតែអ្វីៗគឺ

អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ។លោកបានឲ្យដឹងថាការហ្វឹកហាត់នៅផ្ទះបច្ចេកទេសរបស់ពួកកេធ្លាក់ចុះ៥០ភាគរយរីឯ

​កម្លាំងក៏ធ្លាក់ចុះដែរតែការស្ដារកម្លាំងឡើងវិញវាងាយស្រួលជាងស្ដារបច្ចេកទេស ។

លោកបន្ថែមថាពេលនេះលោកកំពុងតែឲ្យពួកគេស្ដារកម្លាំងឡើងវិញជាមួយនឹងការស្ដារបច្ចេកទេស ។លោកទទួលស្គាល់ថាប្រ

​ភេទកីឡាកាយសម្ព័ន្ធការហ្វឹកហាត់នៅផ្ទះពិតជាទៅមិនរួចទេព្រោះប្រភេទកីឡានេះត្រូវហ្វឹកហាត់ជាមួយនឹងឧបករណ៍បើគ្មានឧបករណ៍

​ដើម្បីហាត់នោះទេគឺវានឹងធ្លាក់ទៅឯងបែបនេះ ។

ពាក់ព័ន្ធនឹងការហ្វឹកហាត់នៅក្រៅប្រទេសគឺសហព័ន្ធនឹងបញ្ជូនទៅនាខែតុលាខាងមុខនេះហើខែធ្នូពួកគេនឹងវិលមកហាត់នៅស្រុក

​ខ្មែរវិញទាល់តែខែមីនាឆ្នាំ២០២១ទើបគេចេញទៅម្ដងទៀតដោយហ្វឹកហាត់រហូតដល់ឆ្នាំ២០២៣តែម្ដងទើបត្រឡប់មកវិញ ។ពេលនេះពួកគេ

​កំពុងតែហ្វឹកហាត់នៅក្នុងសាលធំរបស់សហព័ន្ធដោយក្រសួងអប់រំយុវជន និង កីឡាជួយឧបត្ថម្ភចំពោះការហូបចុក ។ចំពោះកីឡាករ កីឡា

​ការិនីឈុតធំក្រសួងអប់រំយុវជន និង កីឡានៅមិនទាន់អនុញ្ញាតឲ្យប្រមូលផ្ដុំនៅឡើយទេ ។នេះជារឿងដែលលោកព្រួយបារម្ភ។

ការហ្វឹកហាត់នៅប្រទេសចិនគញឺមួយថ្ងៃហាត់រយៈពេល៥ម៉ោងសម្រាប់អ្នកដែលពុំជាប់ការសិក្សា ចំពោះអ្នកជាប់សិក្សាវិញនោះ

គឺកាត់បន្ថយការហ្វឹកហាត់ ។លោកទទួលស្គាល់ថាការហាត់នៅប្រទេសចិនគឺមានលក្ខណៈស្ដង់ដារទាំងពេលវេលាហាត់ ទាំងសម្ភារៈហាត់

​រួមទាំងអាហារូបត្ថម្ភនិងការត្រួតពិនិត្យលើសុខភាព កម្លាំង ៕

អត្ថបទដែលជាប់ទាក់ទង