ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះអញ្ជើញអ្នកនិពន្ធបទចម្រៀង «កណ្តៀវអូនស្រួយ» មកធ្វើការអប់រំណែនាំ

172

ភ្នំពេញ៖

ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកោះអញ្ជើញលោកលោកអ៊ិចចន្ថាដែលជាអ្នកនិពន្ធបទចម្រៀង  «កណ្តៀវអូនស្រួយ» មកធ្វើការអប់រំណែនាំ។

ក្រោយពីបានពិនិត្យឃើញនៅលើChannel YouTube ឈ្មោះKhuth Roth បានបង្ហោះចម្រៀងមួយបទដែលមានចំណងជើងថា  «កណ្តៀវអូនស្រួយ» ដែលប្រើពាក្យពេចន៍អសុរសធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌សីលធម៌សង្គមរហូតទទួលការរិះគន់ពីមហាជនជាច្រើនរួចមកនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោះអញ្ជើញលោកលោកអ៊ិចចន្ថាដែលជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងបទនេះមកជួបពិភាក្សានិងធ្វើការអប់ណែនាំ។

បន្ទាប់ពីទទួលបានការពន្យល់អប់រំណែនាំពីសំណាក់ឯកឧត្តមចំរើនវ៉ាន់ថាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យនិងលើកសរសើរតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាពិន័យនិងលើកសរសើរទៅលើតួនាទីនិងកាតព្វកិច្ចរបស់អ្នកនិពន្ធក្នុងការចូលរួមជួយសង្គមនិងលក្ខខណ្ឌមួយចំនួនដែលអ្នកនិពន្ធត្រូវចៀសវាងរួចមកលោកអ៊ិចចន្ថាដែលជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងបទនេះបានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួនដោយបានយល់ព្រមធ្វើកិច្ចសន្យាសុំទោសជាសាធារណៈដល់មហាជនទូទៅនិងដោយសន្យាថា÷

លុបចេញនូវបទចម្រៀងនេះពីបណ្តាញYouTube សន្យាថាមិននិពន្ធបទចម្រៀងណាដែលបង្កឲ្យមានផលប៉ះពាល់តម្លៃសីលធម៌សង្គមទៀតឡើយ

ចុះបញ្ជីផលិតកម្មអោយបានត្រឹមត្រូវស្របតាមច្បាប់ព្រមទាំងសន្យាថាចាប់ពីពេលនេះតទៅនឹងយកចំណេះជំនាញព្រមទាំងទេពកោសល្យដែលខ្លួនមានមកប្រើប្រាស់ក្នុងផ្លូវវិជ្ជមានដើម្បីជួយលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ប្រពៃណីនិងសីលធម៌សង្គមឱ្យអស់ពីសមត្ថភាពថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង