ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រគល់សម្ភារៈហ្វឹកហាត់ ដល់អត្តពលិកកីឡាទូកកានូ និងរ៉ូអ៊ីង

77

ខេត្តកណ្តាល៖ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលទូកកម្ពុជានៅក្រុងតាខ្មៅ ខេត្តកណ្តាលដែលទើបចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ឡើងវិញបន្ទាប់ពីផ្អាកដោយសារវិបត្តិកូវីដ១៩។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានមានប្រសាសន៍ថា កីឡាករទាំងអស់បន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយពីអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
ដោយឡែកសម្ភារៈដែលចែកជូនកីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២រូបរួមមាន សម្លៀកបំពាក់សម្រាប់ហ្វឹកហាត់៤៤កំប្លេ ស្បែកជើង២២គូ ទឹកអាល់កុល ជែលលាងដៃ សាប៊ូលាងដៃ និងឧបករណ៍វាស់កម្តៅម្នាក់មួយឈុតធំ៕

អត្ថបទដែលជាប់ទាក់ទង