ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លា​ចាស់​សេន កុសល​ ជួប​ជាមួយ​អ្នកលេង ​ស្រករ​ក្រោយ​ឆូ​ន បួន​

94


​ ​ភ្នំពេញ​៖​អ្នក​ប្រដាល់​ចាស់វស្សា​សេន កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប​លេង​ជើង​ថ្មី​ឆូ​ន បួន​
​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍រ​សៀ​ល​ថ្ងៃទី​២០​មិថុនា​នេះ ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​នេះ​ជាការ​ជួប​ប្រកួត​គ្នា​លើកដំបូង​ហើយ​សម្រាប់​អ្នក​ប្រដាល់​
​ទាំង​២​រូបនេះ ។​ឆូ​ន បួន​ស្គាល់​សង្វៀន​ប្រដាល់​ក្រោយ​កុសល​ទេ​តែ​គេ​ហាក់ដូចជា​ឆាប់​ប្រជែង​បាន​ភាពល្បីល្បាញ​បាន​លើ​ឿ​ន​គ្រាន់បើ​ដោយ​
​សារ​តែ​ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ​មិនតែប៉ុណ្ណោះ​មាន​អ្នក​ប្រដាល់​ជើងចាស់​មិនតិច​ទេ​ដែល​ចាញ់​ក្រោម​ថ្វីដៃ​ឆូ​ន បួន ។​
​ ​ជាមួយនឹង​កម្លាំង​ដ៍​អស្ចារ្យ​នោះ​អ្នក​ប្រដាល់​រូបនេះ​មាន​ភាព​អំណត់​ខ្ពស់ ចិត្តហ៊ាន និង​មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ និង ភាគច្រើន​ចំ​គោលដៅ​
​ទៀតផង ។​
​ ​សម្រាប់​កុសល​គេ​ក៏​មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​ក​បង្ក្រាប​ដែរ ។​ស្នៀ​ទាត់​របស់​អ្នក​ប្រដាល់​រូបនេះ​អស្ចារ្យ​ណាស់​ការប្រកួត​
​កន្លងមក​មាន​អ្នក​ប្រដាល់​មិនតិច​នាក់​ទេ​ដែល​សន្លប់​ក្រោម​ស្នៀត​ទាត់​ផ្កាប់​ចាន​របស់គេ ។​កណ្ដាប់ដៃ កែង និង​ជង្គង់​ក៏​មិនអាច​មើលស្រាល​
​បានដែរ ។​
​ ​ជំនួប​នេះ​ពួក​កេ​សុទ្ធ​តែមាន​ឧិ​កាស​ដើម្បី​ឈ្នះ​ដូចគ្នា​ហើយ​បើ​នរណា​ហ៊ាន​ប្រហែស​នោះ​អាច​នឹង​សន្លប់​ដោយ​មុន​ទឹក​ទី​៥ ។​គេ​ជឿ​
​ថា​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​នឹង​ប្រកួត​គ្នា​៥​ទឹក​ហើយ​អ្នកចាញ់​និង​អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ ។​
​ ​សៅ វណ្ណា​ក្លិប​យុវ​វាល​ស្បូវ​ខ័​ណ្ឌ​ច្បារអំពៅ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រ៉េត​មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ប្រ​
​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ក៏​ទើបតែ​ជួប​ប្រកួត​គ្នា​ជា​លើកដំបូង​ដែរ ។​ថៃ រ៉េ និង សៅ វណ្ណា​សុទ្ធតែជា​អ្នក​ប្រដាល់​ចិត្តខ្លាំង​ដូចគ្នា​នៅ​
​លើស​ង្វៀន​គេ​មិនសូវ​ចេះ​ទុក​ឧិ​កាស​ឲ្យ​គូប្រកួត​មាន​សេចក្ដីសុខ​ឡើយ​គឺ​គេ​បើក​ការ​វាយ​លោក​រហូត ។​ជំនួប​មួយ​នេះ​មិនដឹងថា​នរណា​ចាញ់​
​នរណា​ឈ្នះ​នោះឡើយ ។​
​សឿ​ម សារ៉ាន់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រឿង សារិទ្ធ​ក្លិប​ម្កុដ​រាជសីហ៍ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​
​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​
​ ​សារ៉ាន់​មួយរយៈ​នេះ​គេ​លេចមុខ​លេច​មាត់​សម្បើម​ណាស់​ដោយសារតែ​ការប្រកួត​របស់គេ​ភាគច្រើន​បានទទួល​ជ័យជំនះ ។​ចំពោះ​
​សារិទ្ធ​វិញ​ក៏​កំពុងតែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ដែរ តែ​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូច​ជាមាន​អំណួត​បន្តិច ។​ការជួបគ្នា​លើ​កល​ដំបូង​នេះ​មិនដឹងថា​
​នរណា​បានទទួល​ជ័យជំនះ​ឡើយ ។​
​ ​ធន អៀង​ឡេង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រ៉ា រ៉​យ៉ា​ក្លិប​អេ​ភូ​ថង​កីឡា ។ អ្នក​ប្រដាល់​
​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​ផុន សុខ​វិបុល​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លីន សុ​ផែន​
​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង