ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិល្បការិនី​ជាច្រើន​ យក​ម៉ាស​ធ្វើជា​ឈុត​ប៊ី​គី​នី រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​

15

 

​អាមេរិក​៖ ក្រោយ​បង្ហោះ​រូបភាព​នៅលើ បណ្តាញ​សង្គម ស្តីពី​តារា​ជាច្រើនរូប​បាន យក​ម៉ាស​សម្រាប់​ពាក់​ការពារ​ឆ្លង​កូ​វីដ​១៩ មក​ធ្វើជា​ឈុត​ប៊ី​គី​នី​ពាក់ រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង ។ មនុស្ស​មួយចំនួន​ក៏បាន បញ្ចេញមតិ​បែប​ឌឺដង កំប្លែង​ផង​ថា​ចឹ​ង​តើ​បានជា​ពេល​ពាក់​ម៉ាស​ទៅ​ចេះតែ​ធ​ប់ៗ ពិបាក​ដកដង្ហើម ។
​ពេល​ថ្មីៗ​នេះ​សិល្បៈការិនី​អាមេរិក គឺ​នាង DaVida Sal​បាន​យក ម៉ាស​ពេទ្យ​ធ្វើជា ឈុត​ប៊ី​គី​នី​ពាក់​បង្ហាញ​ជា​សាធារណៈ រង​ការរិះគន់​យ៉ាងខ្លាំង ពី​មហាជន​។ នាង DaVida Sal បាន​យក ម៉ាស​ពេទ្យ​ធ្វើជា អាវ និង​ខោ​ក្នុង ឈរ​បង្ហាញ ម៉ូដ​នៅមុខ​ហាង​លក់​សម្លៀកបំពាក់​Trader Joe’s នៅ ទីក្រុង Los Angeles រដ្ឋ California ។​
​នាង​DaVida បាន​បង្ហោះ​រូបភាព​លើ បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយបាន​ដាក់​ចំណងជើង​ថា​”The New AbNormal” ប្រសិនបើ​ឲ្យ​ពាក់​ម៉ាស​ការពារ​ហើយ ហេតុអ្វី​ចាំបាច់​ត្រូវ​ឈរ​គម្លាត​ពីគ្នា​២​ម៉ែត្រ​តៀត ? ហើយ​បើ​ឈរ​ឆ្ងាយ​ពីគ្នា​ហើយ ហេតុអ្វី​ត្រូវ​ពាក់​ម៉ាស​ទៀត​? បើ​អនុវត្ត គម្លាត​និង​ពាក់​ម៉ាស​ហើយ​ម្តេច ត្រូវ​បម្រាប់​គោចរ​ទៀត​។​
ក្រុម​តារា នៅក្នុង​តំបន់​អាស៊ី ក៏មាន​សកម្មភាព ធ្វើ​ដូចគ្នា​នោះដែរ យក​ម៉ាស​ធ្វើជា​ឈុត​ប៊ី​គី​នី ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​៕ ស​,​រ​,​ត​

អត្ថបទដែលជាប់ទាក់ទង