ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT​ ធ្វើ​តេ​ស្តិ៍​ត្រៀម​ចូល ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​២០២០

132

​ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT ដែល​លោក ហង់​ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT នា​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ បានរៀបចំ​ការប្រកួត​ធ្វើ​តេ​ស្តិ៍​ត្រៀម​ចូល​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​កីឡា​តេ​ក្វាន់​ដូ​WT២០២០ នៅ​អាគារ​ប៊ូ​យ៉ុង​ខ្មែរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​
​លោក​គ្រូធំ ឆ​យ យ៉ុង​សុក​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ធ្វើ​តេ​ស្តិ៍​លើក​នេះ​មាន​កីឡាករ​ចូលរួម​ប្រហែល​២០​នាក់ និង​កីឡាការិនី​ជិត​១០​នាក់​ត្រៀម​ចូល​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​កីឡា​តេ​ក្វាន់​ដូ​WT២០២០ មកពី​បណ្តាល​ក្លិប និង​សមាគម​តេ​ក្វាន់​ដូ​WT​នានា​។ សម្រាប់​កីឡាករ​មាន​៤​ប្រភេទ​ទម្ងន់​គឺ​ក្រោម​៥៤​គីឡូក្រាម ក្រោម​៥៧​គីឡូក្រាម ក្រោម​៦៣​គីឡូក្រាម និង​ក្រោម​៥៧​គីឡូក្រាម​។​
​លោក​បាន​បន្តថា តាម​ប្រភេទ​ទម្ងន់​នីមួយៗ​យើង​មិនបាន​កំណត់​ចំនួន​កីឡាករ​ឡើយ ប្រសិនបើ​ក្នុង​មួយ​ប្រភេទ​ទម្ងន់​មាន​កីឡាករ​២ ឬ​៣​នាក់​យើង​យក​ទាំង​៣​នាក់ ហើយ​ការ​បែបនេះ​ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត SEA GAMES 2021 នៅ​ប្រទេស​វៀតណាម ។​ចំណែក​កីឡាការិនី​វិញ​ក៏​ធ្វើ​ដូច​គ្ន​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង