ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងខេត្តពោធិ៍សាត់ ផ្ដួលជើងខ្លាំង ខេត្តបាត់ដំបងទឹកទី១

109


ភ្នំពេញ៖ការប្រកួតលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៧មិថុនាអ្នកប្រដាល់មាស សុជាតិក្លិបឃ្លាំងមឿងកីឡា
ខេត្តពោធិ៍សាត់ប្រើកណ្ដាប់ដាំផ្ដួលជើងខ្លាំងខេត្តបាត់ដំបងចៅ ផលឌឿក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងឲ្យសន្លប់នៅទឹកទី១ ។
តាមពិតអ្នកប្រដាល់ទាំង២រូបនេះនរណាក៏មានជំនឿចិត្តថានឹងប្រកួតគ្នា៥ទឹកដែរព្រោះពួកគេជាអ្នកលេងកណ្ដាប់ដៃដូចគ្នាតែផល
ឌឿធ្វេសប្រហែសធ្វើឲ្យសុជាតិបញ្ចេញមួយដែចំកណ្ដាលមុខយ៉ាងធ្ងន់បណ្ដាលឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១តែម្ដងទៅ ។
ហ៊ា ចាន់ថនក្លិបគីសែមានរិទ្ធប្រកួតចាញ់អ្នកប្រដាល់លួន សុខខេងក្លិបពុទ្ធសេរីវង្សដោយពិន្ទុដាច់តែម្ដង ។អ្នកប្រដាល់ទាំង២រូប
នេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ជើងចាស់ដែលស្ថិតក្នុងជំនាន់ជាមួយគ្នាគ្រាន់តែពួកគេស្ថិតក្នុងប្រភេទ
ទម្ងន់ខុសគ្នាតែប៉ុណ្ណោះ ។
ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះចាន់ថនចាញ់សុខខេងដោយពិន្ទុដាច់តែម្ដង ។ចៅក្រមទាំង៣រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យសុខ
ខេងឈ្នះគ្រប់ៗគ្នា ។ចាន់ថនទទួលស្គាល់ការចាញ់នេះមែនតែគេហាក់ដូចជាមិនអស់ចិត្តនោះទេគឺគេនឹងរកឧិកាសប្រកួតសងសឹកនាពេល
ក្រោយទៀតឲ្យទាល់តែបាន ។
សាំង សាលីក្លិបជ្រៃសែនជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់សយ សុខក្លិបពន្លឺវិបុលដោយពិន្ទុដាច់ដែរ ។អ្នកប្រដាល់ទាំង២រូបនេះប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សាលីចាញ់សយ សុខដោយពិន្ទុ០ទល់៣តែម្ដងគឺចៅក្រមដែលមានចំនួន៣រូបនោះសុទ្ធតែផ្ដល់ពិន្ទុឲ្យសយ សុខឈ្នះគ្រប់ៗគ្នា។
ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះមានលក្ខណៈតឹងតែងបន្តិចមែនតែការវ៉ៃចេញរបស់សយ សុខមានប្រសិទ្ធិភាពជាងការវ៉ៃចេញរបស់
សាំង សាលី ។
នួន រ៉ាថេនមក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងប្រកកួតចាញ់ពិន្ទុអ្នកប្រដាល់សេក ថាវរីក្លិបអង្គរមានជ័យខេត្តសៀមរាបដោយ
ពិន្ទុទាំងមិនអស់ចិត្ត ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ស្ថានភាពនៃការប្រកួតមានលក្ខណៈតឹងតែងជាទីបំផុត ។ក្នុង
ចំណោមចៅក្រមទាំង៣រូបមាន២រូបផ្ដល់ពិន្ទុឲ្យថាវរីឈ្នះនិងមានមួយរូបផ្ដល់ពិន្ទុឲ្យរ៉ាថេនឈ្នះគឺថាវរីឈ្នះរ៉ាថេន៣ទល់១ ។
សូដា ម៉ារ៉ាកាំងក្លិបគោព្រៃគុនខ្មែរផ្ដួលអ្នកប្រដាល់អាន សុខចាន់ក្លិបទ័ពឆ័ត្រយោង៩១១បានមុនស្នូរជួងបញ្ចប់ទឹកទី២ ។អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

៣៣

អត្ថបទដែលជាប់ទាក់ទង