ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អ៊ុក សិទ្ធិ​ជាតិ​ដឹកនាំ​មន្ត្រី​កីឡា​ក្រោម​ឳ​វាទ​គោរព​វិញ្ញាណក្ខន្ធ​សព លោក ហែម លំផាត់​

183

ភ្នំពេញ​៖៖​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក ហែម លំផាត់ បុគ្គលិក​អប់រំ នៃ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា និង​ជា​គ្រូបង្វឹក​កីឡាហែលទឹក​ដែល​បានទទួល​មរណៈភាព នៅ​រាត្រី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​រោគាពាធ​។​
​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ​លោក​បាន​នាំយក​ថវិកា​ចូលរួម​បច្ច័យ​ដល់​ក្រុម​នៃ​គ្រួសារ​សព​របស់លោក​ប​ណ្ឌិ​ត​សភាចា​រ្យ​ចំនួន ២​លាន​រៀល លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ថវិកា​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ចំនួន ១​លាន​រៀល និង​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២០​ម៉ឺន​រៀល ថវិកា​អង្គភាព​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ចំនួន ៥០​ម៉ឺន​រៀល .
​ចំណែក​មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ចំនួន​ក៏បាន​នាំយក​ថវិកា​ចំនួន ៧៥​ម៉ឺន​៥​ពាន់​រៀល និង​២០​ដុល្លារ​អាមេរិក​ដើម្បី​ចូលរួម​រម្លែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​ញាតិមិត្ត​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់លោក​ហែម លំផាត់ បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លៀត​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង