ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ម៉ូតូ​បុក​ម៉ូតូ​ ស្លាប់​ម្នាក់​,​ របួសធ្ងន់​ម្នាក់​

149

​កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែ​កក្ដ​ដា​នេះ​ថា​យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​និង​បុរស​ម្នាក់ទៀត​រងរបួស​ជា​ទម្ងន់​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ខណៈពេល​ធ្វើដំណើរ​ទិសដៅ​បញ្ច្រាស​គ្នា​។​
លោក​អធិការ​ស្រុក​បានអោយដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិតនៅ​ភូមិ​ស្លាប​តា​អោន​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​កាលពី​ម៉ោង​ជិត​៧​យប់​នា​ថ្ងៃទី​១៥​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​នេះ​។​
លោក​អធិការ​ប៉ូលិស​កៀនស្វាយ​បានអោយ​ដឹងថា​ដោយនៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង កើតហេតុ​ខាងលើ នោះ​មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា MSX ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1T.4301 ដែល​
​បើកបរ ដោយ​ឈ្មោះ ឆៃ ដា​វិត ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ (​ខ្មែរ​)​មាន​ទី​លី​នៅ ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ស្លាប់​)​ដែល​បើក​មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។​លុះដល់​ពេល​បើក​មកដល់​កន្លែងកើតហេតុ​ខាងលើ​នោះបាន បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង​ម៉ាក​HONDA DREAM ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CO.2697​ដែល​
​បើកបរ ដោយ​ឈ្មោះ អ៊ួ​ច សុ​ភី ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ (​ខ្មែរ​) មាន​ទីលំនៅ ភូមិ ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​របួសធ្ងន់​)​ដែល​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា ហើយ​កំពុង​ឆ្លងកាត់​ថ្នល់​មក​ខាងឆ្វេង​ដៃ (​ពី​ជើង​ទៅ​ត្បូង​)​។ ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។​ចំណែក​ជនរងគ្រោះ​ស្លាប់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​ចំពោះ​ការខូចខាត​ម៉ូតូ ចំនួន ០២ គ្រឿង បាន​បញ្ជូន ម៉ូតូ ០២ គ្រឿង យកទៅ​រក្សាទុក នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​កៀនស្វាយ​។​
​ប៉ូលិស​ជំនាញ​បានដាក់​ការ​សន្និដ្ឋានថា​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​HONDA DREAM 125 ធ្វេសប្រហែស​មិនបាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​មុនពេល​បើក​ឆ្លងកាត់​ថ្នល់​។​
​អ្នកបើកបរ​ម៉ូតូ​ម៉ាក​HONDA MSX ធ្វេសប្រហែស​មិន​មើល​ស្ថានភាព​ផ្លូវ​ខាងមុខ​មាន​ឧបសគ្គ​៕​

អត្ថបទដែលជាប់ទាក់ទង