សមត្ថកិច្ចកំពុងព័ទ្ធចាប់ជនជាតិចិនជាង១០នាក់ ដែលចាប់បង្ខាំងជនជាតិចិនដូចគ្នា នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ កំពុងព័ទ្ធចាប់ជនជាតិចិនជាង១០នាក់ ដែលចាប់បង្ខាំងជនជាតិចិនដូចគ្នា ។
សមត្ថកិច្ច អះអាងថា ទីតាំងនេះស្ថិតនៅផ្ទះលេខ៣២២ ផ្លូវលេខ៣៥៦ ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានជាង១០នាក់ និង រំដោះជនរងគ្រោះបានម្នាក់ ។