សហព័ន្ធកីឡាប៉េតង់តែតតាំងវិរៈកីឡាការិនី កែ គ្រូជំនួយក្រុមជម្រើសជាតិកីឡាការិនីឈុតធំ បន្ទាប់ពីចូលនិវត្តន៍
ភ្នំពេញ៖លោកស សុខារដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡានិងជាសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានមានប្រ
សាសន៍ថា គណៈកម្មការសហព័ន្ធសម្រេចតែងតាំងវិរៈកីឡាការិនី កែ ឡេង ជាទីប្រឹក្សា និងអ្នកគ្រូជំនួយផ្នែកកីឡាការិនីឈុតធំ បន្ទាប់លោកស្រីប្រកាសចូលនិវត្តន៍ ។
ជាមួយនឹងការមានប្រសាសន៍បែបនេះនាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោករដ្ឋលេខចាធិការបានធ្វើពិធីតែងតាំងកីឡាការិនីឆ្នើមរូបនេះជាទីប្រឹក្សា និង ជាគ្រូជំនួយឈុតធំរបស់សហព័ន្ធតែម្ដង ។
លោកស សុខាមានប្រសាសន៍ក្នុងពីធីតែងតាំងនោះថាសហព័ន្ធនៅតែទុកឳកាសឲ្យអត្តពលិកកីឡាប៉េតង់មានស្នាដៃឆ្នើមៗជួយ
ដល់សហព័ន្ធក្នុងបណ្តុះបណ្តាលធនធានមនុស្សលើប្រភេទកីឡាប៉េតង់ជានិច្ចប្រសិនពួកគាត់ចង់ចូលរួមជាមួយសហព័ន្ធ។ដូច្នេះលោកបានប្រជុំពិភាក្សាជាមួយសមាជិកប្រវតិបត្តិដោយតែងតែលោកស្រីជាគ្រូជំនួយកីឡាការិនី ចំណែកលោកគ្រូ សុខ ម៉ុង ជាគ្រូបង្វឹកធំដដែល។
ក្នុងការឳកាសពិធីប្រកាសតែងតាំង ម្ចាស់មេដាយមាសកីឡាប៉េតង់៤ជំនាន់លើវិញ្ញាសាវាយយកពិន្ទុនោះ លោកស សុខា ក្នុងនាមជារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងប្រធានសហព័ន្ធនឹងប្រគល់លិខិតថ្លែងអំណរគុណព្រមទាំងបំពាក់មេដាយកិត្តិយស៤ជំនាន់ និងប្រគល់ពានកិត្តិយសដល់វិរៈកីឡាការិនី រូបនេះទៀតផង។ហើយក៏បំពាក់មេដាយជូនសមាជិកប្វតិបត្តិ ព្រមទាំងកីឡាករ-កីឡាការិនីដែលទទួលបានមេដាយមាសនៃការប្រកួតកម្រិតអន្តរជាតិនានាទៀតផង៕