ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនគ្នា៣ នាក់ រួមស្រ្តីខ្មែរម្នាក់ បើករថយន្តទៅ បុកកុងតឺន័រ ស្លាប់ ២ នាក់របួសធ្ងន់២នាក់

134

ភ្នំពេញ÷បុរស់ជនជាតិចិន៣ នាក់រួមមានស្រ្តីខ្មែរម្នាក់បានបើក រថយន្តជ្រុលចង្កូតចូលទៅបុករថកុងតឺន័រចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ ២ នាក់និងរងរបួសធ្ងន់២នាក់បញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍ដ៏រន្ធត់នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង១៥ នាទីយប់ ថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 3A-2928 បើកបរដោយបុរសខាងលើក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនធម្មតា ហើយស្រាប់តែភ្លាមៗនោះដែរ
គេឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌សបើកបដោយជនជាតិចិនដែលពាក់ផ្លាកលេខ ភ្នំពេញ2-AR 3975 ធ្វើដំណើរមានគ្នា៤ នាក់ ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនយ៉ាងលឿនរួចបានរេចង្កូតជ្រុលទៅបុកកុងតឺន័រចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ ជនជាតិចិន២ នាក់ និងរងរបួសធ្ងន់២ នាក់ទៀតបញ្ជូនយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

បញ្ជាក់ ជនជាតិចិនដែលស្លាប់ ២ នាក់ និងរងរបួសធ្ងន់១ នាក់ រួមមានស្រ្តីខ្មែរម្នាក់ទៀតផងដែ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះមកដល់ រួបានទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរយកទៅរក្សារង់ចាំដោះស្រាយនៅពេលក្រោយ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តសាម៉ុយយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង