ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​គុន​ដាវ​អន្ដរជាតិ​សម្រេច​លុប​ថ្លៃ​ សមាជិក​ភាព ជា​សម្រាប់​ឆ្នាំ​២០២០ និង​លុបចោល​ការប្រកួត​នានា​

82

​ ​ភ្នំពេញ​៖​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ស​ថា កាលពី​ថ្ងៃទី​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​សហព័ន្ធ​កីឡា​គុន​ដាវ​អន្ដរជាតិ​បានប្រកាស​ជា​ផ្លូវការ​ពី​សេចក្ដី​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ដឹកនាំ​ប្រជុំ​ដោយ លោក អា​លីហ្សា អូ​ស្មា​ណូ​វប្រ​ធាន​សហព័ន្ធ​អន្ដរជាតិ​ថា​លុប​ថ្លៃ​សមាជិក​ភាពជា​សម្រាប់​ឆ្នាំ​២០២០​សម្រាប់​សហព័ន្ធ​ដែល​បាន​បង់​រួច​នឹងធ្វើ​ការទូទាត់​សម្រាប់​ឆ្នាំ​២០២១ និង​លុបចោល​ការប្រកួត​ជាច្រើន​ទៀត​។​
​ ​លោក​បន្ដទៀតថា​៖​បច្ចុប្បន្ន​ពិភពលោក​កំពុង​ប្រកួត​ប្រ​ជែ​ន​ជាមួយ​ជំងឺ​រាតត្បាត​ជាស​កល​COVID19​ក្នុងនោះ​រួមមាន​ខឿនសេដ្ឋកិច្ច​ជាស​កល សុខភាព​មនុស្សលោក និង​កម្លាំងចិត្ត​របស់​គ្រប់គ្នា​។ កីឡាករ​-​កីឡាការិនី និង​សហព័ន្ធ​ជាតិ​ទាំងអស់​ត្រូវបាន​បង្ខំចិត្ត​កាត់បន្ថយ និង​បញ្ឈប់​គ្រប់​សកម្មភាព​ស្ទើរ​ទាំងស្រុង​។​ក្នុងន័យ​សាមគ្គីភាព​និង​រួបរួម​ជាពិសេស​ជួយ​ដល់​គ្រួសារ​កីឡា​គុន​ដាវ​របស់​ពួកយើង​ក្នុងដំណាក់កាល​ដ៏​លំបាក​នេះ សមាជិក​ប្រតិបត្តិ​ទាំងអស់​បានធ្វើ​សេចក្ដីសម្រេច​ដោយ​ឥត​ប្រៀងទុក​ក្នុង​ការជួយ​ដល់​ក្រុមគ្រួសារ​មួយ​នេះ​។
​សេចក្ដីសម្រេច​របស់​គ​ណៈ​កម្ម​ការប្រតិបត្តិរ​បស់​សហព័ន្ធ​អន្ដរជាតិ​រួមមាន​លុប​ថ្លៃ​សមាជិក​ភាពជា​សម្រាប់​ឆ្នាំ​២០២០​សម្រាប់​សហព័ន្ធ​ដែល​បាន​បង់​រួច​នឹងធ្វើ​ការទូទាត់​សម្រាប់​ឆ្នាំ​២០២១​។​ផ្ដល់ជូន​៤០០០​ហ្វ្រ​ង់​ស្វី​ស​ជាពិសេស​ដល់​គ្រប់​សហព័ន្ធ​កីឡា​គុន​ដាវ​ជាតិ​ជាស​មា​
​ជិ​ក និង​សហព័ន្ធ​ទ្វីប​នីមួយៗ ផ្ដល់​ថវិកា​ចំនួន​១០០០ អឺរ៉ូ​ដល់​អាជ្ញាកណ្ដាល​ដែល​បាន​ចាត់តាំង​ដោយ​សហព័ន្ធ​អន្ដរជាតិ​ក្នុង​រដូវ​កាល​២០២០-២០២១​លុបចោល​ថ្លៃ​រៀបចំ​ការប្រកួត​ទាំងអស់​សម្រាប់​រដូវ​២០២០២០២១​និង​ចាប់ពី​ខែមករា​ដល់​ខែមីនា​ឆ្នាំ​២០២១​និង​ថវិកា​ដែល​បាន​ផ្ដល់ជូន​កីឡាករ​ឬ​កីឡាការិនី​ម្នាក់​ចូលរួម​ការប្រកួត​យុវជន​ពិភពលោក​ឆ្នាំ​២០២០​ត្រូវបាន​បង្វែរ​ទៅ​ការចំណាយ​សម្រាប់​ការចូលរួម​ការប្រកួត​ថ្នាក់​ទ្វីប​ក្នុង​ឆ្នាំ​២០២១​។​
​លោក​បាន​បន្តថា​ស្របពេល​ជាមួយគ្នានេះដែរ​គណៈកម្មកា​រ​ប្រតិបត្តិ​ក៏​សម្រេចចិត្ត​បន្ទាប់ពី​មានការ​ផ្ដល់យោបល់​ពី​គណៈកម្មការ​វេជ្ជសាស្ដ្រ ក្រុមប្រឹក្សា​កីឡា​គុន​ដាវ​វ័យចាស់ និង​គណៈកម្មការ​អត្ត​ព​លិ​ក រួមមាន ការប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​ឆ្នាំ​២០២០ ត្រូវបាន​លុបចោល​សហព័ន្ធ​កីឡា​គុន​ដាវ​អាមេរិក​សម្រេច​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ​យុវជន​ឆ្នាំ​២០២២​ក្នុង​ខែមេសា ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ​វ័យចាស់​ពិភពលោក​ឆ្នាំ​២០២០ ត្រូវបាន​លុបចោល សហព័ន្ធ​កីឡា​គុន​ដាវ​ក្រូ​អាត សម្រេច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជ្រើសរើស​កីឡា​គុន​ដាវ​វ័យចាស់​ពិភពលោក​ឆ្នាំ​២០២២
​លោ​អគ្គលេខាធិការ​បាន​បន្ថែ​ម​ទៀតថា​ដោយសារ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើក​ទៅ​ឆ្នាំ​២០២១​ដូច្នេះ​ការសម្រេច​ផ្ដល់​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​ជ្រើស​ជើងឯក​កីឡា​គុន​ដាវ​ពិភពលោក​ឆ្នាំ​២០២១ នៅ​ប្រទេស​អ៉េ​ស៊ី​ប ត្រូវបាន​លើក​ទៅ​ឆ្នាំ​២០២២​វិញ​។ សម្រាប់​សិទ្ធិ​ចូល​អូឡាំពិក ប្រសិនជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២០ យល់ព្រម យើង​នឹង​រៀបចំ​វា​ម្ដងទៀត​នៅ​ប្រទេស​ទាំងនោះ ទាំង​កាលបរិច្ឆេទ និង​ទីកន្លែង​ប្រកួត​។ ហើយ​សម្រាប់​ការប្រកួត​ដណ្ដើម​សិទ្ធិ​ថ្នាក់​ទ្វីប នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី​១៥ ដល់​៣០ ខែមេសា ឆ្នាំ​២០២១ វិញ​។ ការប្រលង​អាជ្ញាកណ្ដាល​ក្នុង​ឆ្នាំ​២០២០​ត្រូវបាន​លើក​ទៅ​ឆ្នាំ​២០២១ ក្នុង​ចន្លោះ​ខែកញ្ញា​ដល់​ខែតុលា​៕

អត្ថបទដែលជាប់ទាក់ទង