អ្នកហូបជាតិស្រវឹងពេលយប់គួរ យល់ដឹង៖ យប់ម៉ិញនៅទួលគោកប៉ូលីសឃាត់ខ្លួនអ្នកបើកបររថយន្ត មានជាតិស្រវិងលើសពី០,៤០ឡើងទៅ ៦នាក់បញ្ជូនទៅក្រុង
ភ្នំពេញ៖ អ្នកបើកបររថយន្ត ដែលមមានជាតិស្រវិង ៦នាក់ ត្រូវបានកំលាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនបញ្ជូនទៅការិយាល័យប៉ូលីសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្រោយពីបានពិនិត្យឃើញថា ពួកគាត់បានហូបជាតិស្រវឹងលើសពី០,៤០ក្នុងមួយលីត្រខ្យល់ឡើងទៅ ។
មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នាយប់ថ្ងៃចន្ច័១៥រោចខែអាសាឍឆ្នាំជូតទោសក័ព. ស២៥៦៤ត្រូវនិងថ្ងៃទី២០ខែកក្កដាឆ្នាំ២0២0 ចាប់ពីវេលាម៉ោង២១និង០០ដល់ម៉ោង២៤និង00នាទី កំលាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការគ្នាចុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក អាវុធជាតិផ្ទុះ និង ជាតិស្រវឹង នៅចំណុចមុខបណ្ណាល័យសម្តេចហ៊ុនសែនលើ ផ្លូវ៥៩៨ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ។
ក្នុងប្រតិបត្តិការណ៍នេះយើងបានប្រើប្រាស់កំលាំងសរុបចំនួន៤២នាក់ ហើយជាលទ្ធផលនៃការត្រួតពិនិត្យ កម្លាំងបានពិនិត្យយានយន្តឆ្លងកាក់ សរុបចំនួន១០៥គ្រឿង។ ក្នុងនោះមានរថយន្តចំនួន៤០គ្រឿង ម៉ូតូចំនួន៦៥គ្រឿង ។បានពិនិត្យយានយន្ត ចំនួន៨០គ្រឿងរថយន្តចំនួន៣៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង ។
សមត្ថកិច្ចចម្រុះបានធ្វើការអប់រំអ្នកបើកបរក្រោម០,២៥ ក្នុងមួយលីត្រខ្យល់ចំនួន៣នាក់(រថយន្ត២នាក់ ម៉ូតូ១នាក់)។បញ្ជូនអ្នកបើកបរមានជាតិស្រវិងលើសពី០,៤០ឡើងទៅ ចំនួន៦នាក់ទៅការិយាល័យចរាចរណ៍ក្រុង។
ត្រួតពិនិតវត្តិភាពនិងកញ្ចក់មើលក្រោមនៅពេលយប់ ឃាត់ម៉ូតូអត់ពាក់មួកសុវត្តិភាពចំនួន២៦ គ្រឿងទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន៕