ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ប្រវែង​សរុប​៦០០​ម៉ែត្រ ក្នុងភូមិ​អូរអណ្តូង​១ ដែល​តែងតែ​លិច​ទឹក នៅ​រដូវវស្សា​

104

 

​ភ្នំពេញ ៖ ផ្លូវ​មួយ​ខ្សែ ក្នុងភូមិ​អូរអណ្តូង​១ ដែល​តែងតែ​លិច​ទឹក នៅ​រដូវវស្សា​នោះ ចាប់ពី​ថ្ងៃនេះ​តទៅ នឹង​លែង​លិចលង់​ទៀតហើយ ដោយ​ការយកចិត្តទុកដាក់រ​ប​ស់លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ចាប់​ស្ថាបនា​ដោយ​ចាក់​ថ្ម លើក​អោយ​ខ្ពស់​ឡើង ធ្វើជា​ផ្លូវ​បេតុង ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ និង​មានការ​ចូលរួម​ពី​សប្បុរសជន បាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​បេតុង ១​ខ្សែ​នេះ ក្រោម​វត្តមាន​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ លោក លោកស្រី ជា​អភិបាលរង លោកនាយក​រដ្ឋបាល ចៅសង្កាត់ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ប្រមាណ​ជាង​២០០​រយ​នាក់ ។​

​លោក ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ បានអោយដឹងថា ផ្លូវ​បេតុង​១​ខ្សែ ដែល​បើក​ការដ្ឋាន​ស្ថាបនា​នៅថ្ងៃនេះ មាន​ប្រវែង​សរុប​៦០០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​

​ក្នុង​ពិធី​នេះដែរ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​មានមតិ​សំណេះសំណាល​និង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដោយ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​បេតុង​ត្រូវ​ចូលរួម​សហការ​ណ៍​តាមដាន​ការអនុវត្ត​គម្រោង និង​យោគយល់​ដល់​ក្រុមការងារ​ដែល​កំពុងតែ​ជួសជុល​កែលំអរ​ផ្លូវ​បេតុង​នេះ ។ ចំណែក​ក្រុមហ៊ុន​អ្នកម៉ៅការ​ក្នុងការ​ស្ថាបនា ត្រូវ​ប្រកបដោយ​គុណភាព ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​រយៈពេល​យូរ ហើយ​រដ្ឋបាល​ខណ្ឌ​ទទួលបាន​កា​រស​សើរ​ពី​ប្រជាពលរដ្ឋ​ផងដែរ ។ ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ​បាន​ស្នើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ក្នុងការ​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៅក្នុង​មូលដ្ឋាន ជាពិសេស​មុន​សញ្ញា​មិន​បទល្មើស​ដែល​បង្ក​ជា​អសន្តិសុខ​សង្គម ។ រាល់​ការផ្តល់​ព័ត៌មាន​របស់​បងប្អូន អាជ្ញាធរ​និង​រក្សា​ការសម្ងាត់​ជូន ហើយក៍​មានន័យថា​បង​ប្អូន​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​អនុវត្ត គោលនយោបាយ (​ភូមិ សង្កាត់ មាន​សុវត្ថិភាព​) អោយមាន​ប្រសិទ្ធភាព ។ យើង​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ស្ថេរភាព​សង្គម ដើម្បី​ជំរុញ​អោយ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ថែមទៀត ។​

​នៅ​ចុងបញ្ចប់​នៃ​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​នេះដែរ លោក​អភិបាលខណ្ឌ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​ភូមិ សង្កាត់ អំពី​បងប្អូន ឬ​អ្នកជិតខាង ណា​ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ដើម្បី​ណែនាំ​ពួកគាត់ ចូលរួម​បង្ការ​ជំងឺ COVID-19 ដើម្បី​សេចក្តី​ដល់​បងប្អូន នៅក្នុង​សហគមន៍​យើង ។​

អត្ថបទដែលជាប់ទាក់ទង