ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនសង្ស័យ​ម្នាក់ លួច​មាន​ស្ថាន​ទំងន់ទោស (​ឆក់​ទូរស័ព្ទ​)

63

​ភ្នំពេញ​៖ នគរបាល​បាន​រាយការណ៍​ជូន ស្តីពី​បង្ក្រាប​ជាក់ស្តែង​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស​(​ឆក់​ទូរស័ព្ទ​) នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៤០​នាទី នៅ​ចំនុច​មុខ​ពេទ្យ​ឯកជន​កែវ​ការី​ណូ ផ្លូវជាតិ​លេខ​៥​ក្រុម​៤​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ មាន​ករណី​ឆក់​ទូរស័ព្ទ​។ ជនសង្ស័យ​ឈ្មោះ​ម៉ាត់ សើ​គី​រី​ន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​៧០៧​ផ្លូវជាតិ​លេខ​៥ ក្រុម​១​ភូមិ​១​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​(​មាន​សារធាតុ​ញៀន​)​។​

​ជនរងគ្រោះ​ឈ្មោះ​ចាន់ លក្ខណា​ភេទ​ស្រី អាយុ​១៧​ឆ្នាំ​មុខរបរ​និ​សិ​ត្ស ស្នាក់​នៅផ្ទះ​លេខ​០៣០ ផ្លូវលំ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​
សំភា​រះ​ដកហូត រួមមាន​
1/​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​(SUZUKI) ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​1ii0546
2/​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​ពណ៍​សមាន​ស៊ីម​លេខ​០៨១៩៣៥២៥៤​ជា​របស់​ជនរងគ្រោះ​។​
ដំណើរ​រឿងហេតុ​
-​នៅ​ថ្ងៃ ខែ ឆ្នាំ​ខាងលើ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​សាលា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​បទ​ឡើងមក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​មក​កើត​ពេលមកដល់​ចំនុចកើតហេតុ​ក៏​ឈប់​ម៉ូតូ​ដក​ទូរ​ព្ទ័​មើ​ផែនទី​ភ្លាមនោះ​ក៏មាន​ជនសង្ស័យ​១​នាក់​ជិះ​ម៉ូតូ​ពីក្រោយ​មក​អែប​រួច​ធ្វើ​សកម្មភាព​ឆក់យក​ទូរ​សព្ទ័​របស់​ជនរងគ្រោះ​បន្ទាប់មក​ក៏​ជនរងគ្រោះ​ស្រែក​ចោរៗ​ក៏បាន​ជួប​កំលាំង​សមត្ថកិច្ច​ប៉ុ​ស្ត៍​+​ខណ្ឌ​កំពង់​ល្បាត​ក៏​ឃាត់​ជនសង្ស័យ​បានរួម​ទាំង​វុ​ត្ថុ​តាង​នៅនឹងកន្លែង​កើតហេតុ​ខាងលើ​។​
​ចំពោះមុខ​អធិការ​ដ្ធា​ន​កំពង់​ស្រាវជ្រាវ រក​បក្ខពួក​បន្ថែម​និង​កសាង​សំណុំរឿង បញ្ជូន​តាម​និតិ​វិធី​៕​

អត្ថបទដែលជាប់ទាក់ទង