ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​សម្ដែង មាន​សូ​នី​តា ត្រូវបាន​គណ នី​យ​ហ្វេ​ស​ប៊ុ​កមួយ​បង្ខូច​កិត្តិយស​ខ្លួន

158

 

​ភ្នំពេញ​៖ តារា​សម្តែង​ស្រី មាន សូ​នី​តា បាន បង្ហាញ​សារ​ដ៏​រសើប និង​ប្រតិកម្ម​ទៅនឹង​គណនី​យ​ហ្វេ​ស​ប៊ុ​ក​(Facebook Page) មួយ​បាន​បង្ហោះ​រូបថត​អមដោយ​សារ​ដ៏​អសីលធម៌​មិនអាច​ទទួលយកបាន​។​
​គណនី​យ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​Entert ainment បាន​ប្រើប្រាស់​រូបថត​នាង​មួយចំនួន​អមដោយ​រូបភាព​បុរស​កំពុង​គេ​ម្នាក់ ភ្ជាប់​ដោយសារ​យ៉ាង​សីលធម៌ ដែល​តារា​ស្រី​រូបនេះ​ពិបាក​នឹង​ទទួលយក រហូត​នាង​ប្រតិកម្ម​ភ្លាមៗ​។ ក្រៅពី​ការ​ប្រតិកម្ម​នឹង​សារ​ដ៏​ស្មោកគ្រោក តារា​ស្រី​រូបនេះ​ត្រូ​រ​វ​ការ​ជំនួយ​ដោយ​នាង​បានស្នើ​ឲ្យ​អ្នកគាំទ្រ​នាង​ជួយ​ធ្វើការ​Report ឲ្យ​មាន​ការបិទទៅ​លើគ​នី​យ​ហ្វេ​ស​ប៊ុ​កមួយ​នេះ ដែល​នាង​ចាត់ ទុក​ថា​ជាការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូ​ចំពោះ​នាង​និង​សង្គម​។ នាង​បានលើកឡើង​ដែរ​ថា​ម្ចាស់​គ​នី​យ​ខាងលើ​បាន​ប្រើប្រាស់​រូបថត​នាង​ដោយ​មិនបាន​សុំ​ការអនុញ្ញាតិ និង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពោ​គឺ​ចង់​ល្បីឈ្មោះ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​នេះ​តែប៉ុណ្ណោះ​។​តារា​ស្រី​រូបនេះ​លើកឡើងថា​”​មនុស្ស​ខ្លះ​សីលធម៌​នៃ​ការរស់នៅ​មិនសូវមាន ដែល​ពោរពេញ​ដោយ​ភាព​ឈ្លើយ​ទាំង​ពាក្យសម្តី​ទាំង​កាយវិការ​…​។ មនុស្ស​ខ្លះ​ហេតុតែ​ចង់មានចង់បាន​ខ្លាំងពេក រហូត​បណ្តាលឱ្យ​បាត់បង់​ភាពថ្លៃថ្នូរ ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ថោកទាប​ដែល​សង្គម​ស្អប់ខ្ពើម​។ នាង​ថា​”​កុំ​ព្រោះតែ​ផលប្រយោជន៍ ធ្វើឱ្យ​បាត់បង់​សតិ​លែង​ដឹង​ខុសត្រូវ អាក្រក់​ល្អ ក្លាយជា​មនុស្ស​ឆ្គួ​ត​វង្វេង​បាត់​ម្ចាស់ការ​លើ​ខ្លួនឯង​ដោយ​ទង្វើ​ដែល​គេ​ហៅថា រោគ​ចិត្ត ឬ មនុស្ស​ឆ្លៀតឱកាស មនុស្ស​ដែល​មិន​ស្គាល់​ច្បាស់​ពី​តម្លៃ​ខ្លួន​ពិតប្រាកដ និង​ដឹង​ពី​តម្លៃពិត​ស្ថិតនៅ​ត្រង់ណា​”​។ ជាមួយគ្នានេះ​នាង​ក៏បាន​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការធ្វើ​Report ដើម្បី​ធ្វើការ​បិទ​គណនី​យ​ហ្វេ​ស​ប៊ុ​កមួយ​នេះ​ឲ្យ​លែងមាន​វត្តមាន​បន្ត​។ មាន​អ្នកគាំទ្រ​តារា​ស្រី​រូបនេះ​ជាច្រើន​បានបង្ហាញ​សារ​ប្រតិកម្ម​ឈឺឆ្អាល​ចំពោះ​ទង្វើ​អសីលធម៌​ដែល​មិនអាច​ទទួលយកបាន​រូ​ប​នេះ ដែល​ពួកគេ​ចាត់ទុក​ដែរ​ថា​ជាការ​ប្រមាថមើលងាយ​តម្លៃ​ស្ត្រី​ក្នុងសង្គម ។ អ្នកគាំទ្រ​នាង​ជាច្រើន​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ផងដែរ​ដើម្បី​ជា​គំរូ​សម្រាប់​ជន​ដទៃ​។​
សូម​បញ្ជាក់ដែរថា​៖ រឿងនេះ​មិនមែនជា​លើក ទី​១​ទេ​ដែល​រូបថត​សិល្បករ​ជាច្រើន​ត្រូវបាន​ជនអនាមិក​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ពី​ការចូល​Like លើ​គេហទំព័រ​របស់ខ្លួន និង​បាន​ប្រើប្រាស់​រូបថត និង​ឈ្មោះ​សិល្បករ​ប្រុស​ស្រី​នានា​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​តែប៉ុណ្ណោះ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង