ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​បុរស​ម្នាក់ ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ ក្រុង​តាខ្មៅ

46

 

​ខេត្តកណ្ដាល​៖ នៅ​ថ្ងៃ​សុក្រ​០៤​កើត ខែ​ស្រាព៍ណ ឆ្នាំជូត​ទោស័ក​.​ព​.​ស​.២៥៦៤​ត្រូវ​នឹង ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា​
​ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​២០​នាទី មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ នៅផ្ទះ​ជនសង្ស័យ​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​ជនរងគ្រោះ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ហេង លី​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​មុខរបរ​លក់ដូរ​។​

​ជនសង្ស័យ​ប្តី​ឈ្មោះ ប៊ិន ចាន់​ទ្រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​លក់ដូរ ។​
​ជនសង្ស័យ មាន​សភាព​បែក​ថ្នាំ ហើយ​បាន​វាយបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ឈ្លោះប្រកែក​គ្នា ជាមួយ​ជនរងគ្រោះ រឿង​ដណ្តើម​កូនស្រី អាយុ​៣​ឆ្នាំ បន្ទាប់មក​ជនសង្ស័យ​ក៏បាន​ដាល់​ជនរងគ្រោះ​មួយ​ដៃ​ចំ​ស្មា​ខាងស្តាំ បណ្តាលអោយ​ដួល​អុកគូទ មាន​របួសស្នាម​ហើម​។ ដោយ​ទ្រាំ​នឹង​ទង្វើ​ដដែលៗ ជាច្រើនលើក​ច្រើនសារ របស់​ជនសង្ស័យ​កន្ល​ង​មក​មិនបាន ទើប​ជនរងគ្រោះ​បាន​ប្តឹងទៅ​ប៉ុស្តិ៍​ដើម​មៀន​អោយ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចាត់ការ​តាម​និតិ​វិធី​៕

អត្ថបទដែលជាប់ទាក់ទង