ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​មក​ចែ​កដប​ទឹក​ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​កន្លែង​ហ្វឹកហាត់​ដើម្បី​ទប់ស្កាត់​មេរោគ​COVID-19

83

​ភ្នំពេញ​៖​លោក អ៊ូ រតនា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​តំណាង​ឲ្យ​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា​ថ្ងៃទី​២៨ ខែ កក្ត​ដា ឆ្នាំ​២០២០​មក​ចែ​កដប​ទឹក​ជូន​កីឡាករ​-​កីឡា​ការី​ជម្រើសជាតិ និង​ថ្នាល​ក្នុងការ​ចាត់វិធានការ​អនាម័យ​កន្លែង​ហ្វឹកហាត់​ដើម្បី​ទប់ស្កាត់​មេរោគ​COVID-19​នៅ​សាល​ហ្វឹកហាត់​សហ​ពន្ធ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​
​លោក អ៊ូ រតនា បាន​មានប្រសាសន៍ថា យើង​ត្រូវ​ចាត់​វិធាន​ខ្ដ​ស់ និង​ប្រយ័ត្ន​ខ្ពស់ ព្រម​ទាំំ​ង​ការ​អនាម័យ​កន្លែង​ហ្វឹកហាត់​ដើម្បី​ទប់ស្កាត់​មេរោគ COVID-19 គឺ​មិនត្រូវ​ឲ្យ​កីឡាករ​-​កីឡា​ការី​ជម្រើសជាតិ និង​ថ្នាល​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ទទួល​ទាន​រួមគ្នា​ឡើយ ។ ការប្រកួត​មិនត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​លើសពី​១០០​នាក់​ឡើយ មានន័យថា ការប្រកួត​តម្រូវ​ឲ្យ​មានតែ​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​បច្ចេកទេស​តែប៉ុណ្ណោះ ទោះបី​មាន​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​មិន​គ្រប់​១០០​នាក់​ក៏​មិន​អនុញ្ញាត​ទស្សនី​ក​ជន​ចូល​ទស្សនាការ​ប្រកួត​ឡើយ​។
​លោក​បាន​បន្តថា ត្រូវមាន​វិន័យ​ក្នុងការ​អនុវត្ត​គម្លាត​ការប្រកួត និង​គម្លាត​បុគ្គល​(​មិនត្រូវ​ចាប់ដៃ និង​ឱបរឹត​គ្នា​ពេល​ទាត់​ចូល​ឡើយ​) កន្លែង​ហាត់ និង​ប្រកួត មិនមែនជា​កន្លែង​ឆ្លង​មេរោគ​COVID-19​រលក​ទី​២​ឡើយ​។ ករណី​ការប្រកួត​លី​ក​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​វិធានការ និង​ការណែនាំ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល ។ ដូច្នេះ​មុនពេល​ចូល​ហាត់​យើង​ត្រូវការ​ត្រួតពិនិត្យ និង​ថែទាំ​សុខភាព​ត្រឹមត្រូវ ហើយ​ម៉ឹងម៉ាត់​ជាប្រចាំ​តាម​ការណែនាំ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​៕


អត្ថបទដែលជាប់ទាក់ទង