ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង កញ្ញារចនា រ៉ាវាឌី ពេលនេះ នាងកាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បី ក្នុងសង្គមសិល្បៈ

161

សៀមរាប៖​ តារាសម្ដែងស្រីល្បីឈ្មោះ កញ្ញា រចនា រ៉ាវាឌី ពេលនេះ នាងកាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ នៅតែអាចរក្សាតំណែងជាតួឯកក្នុងខ្សែភាពយន្តទៀតផង។ ម្យ៉ាងវិញទៀត យើងអាច និយាយបានថា នាងមានសមត្ថភាពផ្នែកសម្ដែង គួបផ្សំជាមួយរូបសម្ផស្សស្រស់ស្អាតផងនោះ ទើបធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពខ្លាំងលឿនបែបនេះ។
យ៉ាងណាមិញ បច្ចុប្បន្ន យើងសង្កេត ឃើញថា កញ្ញា រចនា រ៉ាវាឌី កាន់តែមានរូបសម្រស់ស្រស់ស្អាតផូរផង់ជាងមុនគួរឲ្យកត់សម្គាល់ ជាពិសេស នាងក៏ជាតារាស្រីដែលពូកែខាងរៀបចំខ្លួនបានយ៉ាងស្រស់សោភាផងដែរ។ ដោយឡែក មួយរយៈពេលចុងក្រោយនេះ យើងក៏ឃើញនាងនិយមស្លៀកក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី បង្ហាញរូបរាងយ៉ាង ស្រឡូនជាញឹកញាប់ ដោយមើលទៅនាង ទោះបីស្លៀកក្នុងសម្លៀកបំពាក់បែបណា ក៏តារាស្រីរូបនេះ នៅតែស្រស់ឆើតឆាយ ហើយលេចធ្លោដដែល។
ជាក់ស្ដែងថ្មីៗនេះ កញ្ញា រចនា រ៉ាវាឌី បានបង្ហោះ រូបភាពជាច្រើនសន្លឹកពេលទៅដើរលេងនៅក្នុងខេត្តសៀមរាប ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្លឹកលង់នឹងសម្រស់នាងស្ទើតែគ្រប់គ្នា។ តែអ្វីដែលសម្គាល់ឃើញនោះ នាងបានថតរូបនៅអាង ហែលទឹក ស្លៀកឈុតប៊ីគីនី បញ្ចេញរាង និងសាច់ខ្ចីយ៉ាងទាក់ទាញមួយទំហឹង ដោយរូបភាពថ្មីជាច្រើនសន្លឹកនោះ បង្ហាញឲ្យឃើញថា នាងពិតជាមានរូបរាងតូចច្រឡឹង ហើយស្បែកវិញក៏ភ្លឺថ្លាគួរឲ្យចាប់អារម្មណ៍តែម្ដង។
ក្រោយពីបានឃើញបែបនេះ ហ្វេនមួយ ចំនួនបើក ភ្នែកធំៗ ព្រោះលើកនេះនាងបានបង្ហាញខ្លួនកាន់តែស៊ិចស៊ីមិនណយនោះទេ ក្នុងដំណើរកម្សាន្ត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង