ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ SEA GAMES ២០២១នៅវៀតណាមជាចំណុចសំខាន់របស់កីឡា វាយកូនឃ្លីលើតុ

88

 

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបើកកិច្ចប្រជុំការងារប្រចាំខែរបស់ខ្លួននាថ្ងៃទី១០សីហាដើម្បីកំណត់និងគោលដៅយុទ្ធសាស្រ្តត្រៀមការប្រកួតSEA GAMES ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាជាមួយសមាជិកប្រតិបត្តិរបស់សហព័ន្ធ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា សហព័ន្ធបានរៀបចំទិសដៅយុទ្ធសាស្រ្តត្រៀមការប្រកួត SEA GAMES២០២៣ដោយក្នុងនោះពង្រឹងការហ្វឹកហាត់របស់កីឡាករកីឡាការិនីដើម្បីចម្រាញ់ជ្រើសរើសអត្តពលិកឆ្នើមចូលរួមព្រឹត្តិកាណ៍ការប្រ
កួត SEA GAMES ២០២១នៅប្រទេសវៀតណាម ដោយយើងធ្វើការប្រកួតតាមដំណាក់កាលនីមួយៗក្នុងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេយើងតាមផែនការមេរបស់ប្រធានសហព័ន្ធ។
លោកនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធបានមានប្រសាសន៍ថាការប្រកួតSEAGAMES២០២១នៅប្រទេសវៀតណាមជាចំណុចសំ
ខាន់សម្រាប់សំឡឹងមើលសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុក្នុងការត្រៀមខ្លួនព្រឹត្តិកាណ៍ការប្រកួត SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ដូច្នេះការជ្រើសរើសកីឡាករ-កីឡាការិនីត្រូវមើលឲ្យបានឆ្ងាយ ជាពិសេសយើងត្រូវស្វែងរកកីឡាករកីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេសដោយអញ្ជើញឲ្យពួកគេចូលរួមប្រកួតមិត្តភាពជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ។
លោកបានបន្តថាការប្រកួតមិត្តភាពនេះមានសារសំខាន់ណាស់ប្រសិនបើកីឡាករកីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេសឈ្នះជម្រើសជាតិ ព្រមទំាងមានសមត្ថភាពខ្ពស់នោះ យើងត្រូវយកមកលេងតំណាងឲ្យប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង