ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​អត្ត​ព​លិ​ក​ហែល​ទឹក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដណ្តើម​មេដាយ​ច្រើនជាងគេ​ការប្រកួត​កីឡាហែលទឹក​ជើងឯក “​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៧

93

 

​ភ្នំពេញ​៖​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក “​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ ២០២០ នៅ​អាង​ហែល​ទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​ក្រោម​សហការ​រវាង​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា នឹង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្រុម​កីឡាករ​-​កីឡាការិនី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដំ​ណ្តើ​ម​មេដាយ​ច្រើនជាងគេ​។
​លោក​ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹង​តាម​អន​ឡាញ​ថា ការប្រកួត​ឆ្នាំនេះ ក្រុម​កីឡាករ​-​កីឡាការិនី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដំ​ណ្តើ​ម​មេដាយ​ច្រើនជាងគេ​ទទួលបាន​មេដាយ​សរុប​ចំនួន​១៣​គ្រឿង​ក្នុងនោះ​មេដាយមាស​៥​គ្រឿង មេដាយប្រាក់​៦​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង ចំណែក​ក្រសួងមហាផ្ទៃ​ឈរ​លេខ​២​ដោយ​ទទួលបាន​មេដាយ​សរុប​ចំនួន​៨​គ្រឿង​ក្នុងនោះ​មេដាយមាស​៤​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​។​
​លោក​បាន​បន្តថា គណៈកម្មាធិការ​ប៉ា​រ៉ា​អូឡាំពិក​កម្ពុជា​ជាប់​លេខ​៣​ទទួលបាន​មេដាយ​សរុប​ចំនួន​៣​គ្រឿង​ក្នុងនោះ​មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​។ ការប្រកួត​ឆ្នាំនេះ​ជា​ផ្នែក​៣​ធំៗ​គឺ​ផ្នែក​បុរស​៖​កីឡាករ​ត្រូវមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ ផ្នែក​នារី​៖​កីឡាការិនី​ត្រូវមាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ និង​ផ្នែក​ជនពិការ​៖​កីឡាករ​គិត​ចាប់ពី​(S3-S10)​។​
​ចំណែក​វិញ្ញាសា​ផ្នែក​បុរស​មាន​៥​វិញ្ញាសា​គឺ​វិញ្ញាសា​ហែល​របៀប​សេរី​ចម្ងាយ​២០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​២០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ និង​វិញ្ញាសា​ហែល​បណ្តាក់​៤​របៀប​ចម្ងាយ ១០០​ម៉ែត្រ (៤x១០០​ម៉ែត្រ​)
​វិញ្ញាសា​ផ្នែក​នារី​មាន​៤​វិញ្ញាសា គឺ​វិញ្ញាសា​ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ និង​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ ចំពោះ​ផ្នែក​ជនពិការ​វិញ្ញាសា​ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ​៕​

 

អត្ថបទដែលជាប់ទាក់ទង