ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹក កម្រិតខ្ពស់តាម អនឡាញជាលើកដំបូង

106

                ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបើកការបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់ជាលើកដំបូងតាមប្រព័ន្ធអនឡាញ

​ដែលការបណ្ដុះបណ្ដាលនេះនឹងមានរយៈពេល៤ថ្ងៃពីថ្ងៃទី១ដល់ទី៤កញ្ញា ។

                នេះជាវគ្គបណ្ដុះបណ្ដាលដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ។លោក

​ហែម គិរីអគ្គលេខាធិការរបស់សហព័ន្ធបានប្រាប់ឲ្យដឹងថាវគ្គនេះឧទ្ទេសនាមដោយគ្រូបង្វឹកចក្រភពអង់គ្លេសដែលសហព័ន្ធកីឡាហែលទឹក

​អន្តរជាតិផ្ដល់ឲ្យ ។

                លោកJames Richards ដែលជាគ្រូឧទ្ទេសនឹងធ្វើការឧទ្ទេសនាមពីប្រទេសអង់គ្លេសមកតែម្ដងហើយសហព័ន្ធនឹងរៀបចំបន្ទប់សិក្សា

​តាមប្រព័ន្ធអនឡាញសម្រាប់ដំណើរការវគ្គនេះ ។សិក្ខាកាមដែលត្រូវសិក្សាមានចំនួន១៩រូបក្នុងនោះនារី២រូប និង២រូបមកពីគណៈកម្មាធិការ

​ជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

                សហព័ន្ធបានស្នើសុំវគ្គសិក្សានេះទៅសហព័ន្ធអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះដែលពេលនេះទើបគេផ្ដល់ឲ្យកម្ពុជា ។សិក្សាកាម

​ដែលអាចចូលសិក្សាវគ្គនេះបានសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គសិក្សាកម្រិតបឋម និង កម្រិតមធ្យមព្រោះនេះជាវគ្គកម្រិតខ្ពស់ ។សូមនញ្ជាក់ថាវគ្គ

​នេះសិក្សាមួយថ្ងៃ៤ម៉ោងគឺចាប់ពីម៉ោង២រសៀលដល់ម៉ោង៦ល្ងាច​ ៕

               

អត្ថបទដែលជាប់ទាក់ទង