ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារកូវីដ ១៩ធ្វើឲ្យការសាងសង់ ពហុកីឡាដ្ឋានមរតកតេជោត្រូវពន្យារ

66

 

ភ្នំពេញ៖ទោះបីក្រុមុំហ៊ុនចិនដែលទទួលសាងសង់ពហុកីឡាដ្ឋានមរតកតេជោអះអាង
ថាពហុកីឡាដ្ឋានដ៏ធំជាងគេនៅស្រុកខ្មែរដែលជាជំនួយរបស់ចិនសម្រាប់កម្ពុជារៀបចំការប្រ
កួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២០ក៏ពិតមែនតែពេលនេះ
អ្វីៗត្រូវបានពន្យារ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខា
ធិការនៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានអះអាងថាអ្វីៗពិតជាមិនអាចនឹង
ចប់ទៅតាមការគ្រោងទុកឡើយ ។
លោកបន្តថាការអូសបន្លាយនៃការសាងសង់នេះគឺដោយសារវិបត្តិកូវីដ១៩ដែលជម្ងឺនេះបង្កឲ្យមានផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិនក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនសម្រាប់ការសាងសង់។
លោកបន្តថាជារួម ការងារសាងសង់សម្រេចបាន ៨០ភាគរយជាងទៅហើយ។ នៅសល់តែគ្រឿងបំពាក់គ្រឿងលំអនិងគ្រឿងបំពាក់តុបតែខាងក្រៅនោះទេហើយការងារទាំងអស់នេះនឹងសម្រេច នៅខែមីនា ឬខែមេសាឆ្នាំ២០២១នេះធ្វើយ៉ាងណាធ្វើឱ្យចប់មុនស៊ីហ្គេម
លើកទី៣១នៅប្រទេសវៀតណាមឆ្នាំ២០២១ ។
ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។
ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២នៅឆ្នាំ២០២៕

អត្ថបទដែលជាប់ទាក់ទង