ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ពង្រីក​ក្លិប​ចំណុះ និង​កីឡាករ​-​កីឡាការិនី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏​កាន់តែ​កើនឡើង​

111

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ លោក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ឯម ហៀ​ង តំណាង​ឲ្យ​គណៈកម្មការ​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា និង​តំណាង​ក្លិប​វាយ​សី​ចំនួន​៣០​បាន​អញ្ជើញ​ចូលរួម​ពី​មហាសន្និបាត​អាណត្តិ​ទី​៤​ឆ្នាំ​២០១៦-២០២០ និង​បន្ត​អាណត្តិ​ទី​៥ ២០១៦-២០២៤​នៅ​គណៈកម្មការ​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។​
​ក្នុង​ឳ​កាស​មហាសន្និបាត​គណៈកម្មកា​រ​ប្រ​វ​តិ​ប​ត្តិ​សម្រាប​ជ្រើសរើស​លោក លី កុសល​ជា​អង្គ​មហាសន្និបាត​នេះ​លោក​ក៏បាន​មានប្រសាសន៍ថា យើង​បាន​យកចិត្តទុកដាក់​ពង្រីក​ក្លិប​ចំណុះ​កាន់តែ​ច្រើនឡើង ហើយ​ចំនួន​កីឡាករ​-​កីឡាការិនី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏​កាន់តែ​កើនឡើង​ដែរ ទាំង​បរិមាណ​និង​គុណភាព​។ ទន្ទឹមនឹងនេះ​បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​គ្រូបង្វឹក អាជ្ញាកណ្តាល កីឡាករ ការិនី ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រមទាំង​បាន​ទំនាក់ទំនង​គ្រូ​វាយ​សី​អន្តរជាតិ​មកជួយ​បង្វឹក ដល់​កីឡាករ​កម្ពុជា​រយៈពេល​យូរ​ទៀតផង​។ លោក​បាន​ជំរុញ និង​រៀបចំ​ការប្រកួត​នានា​ក្នុងស្រុក ព្រមទាំង​បញ្ជូន​កីឡាករ​-​ការិនី​ទៅ​ប្រកួត​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​រៀងរាល់ឆ្នាំ​ដោយ​ទទួលបាន​ជ័យជំនះ​ជា​បន្តបន្ទាប់​ផងដែរ​។
​លោក ជាម សុភា អគ្គលេខាធិការ​ស្តីទី​បាន​មានប្រសាសន៍ថា ទិសដៅ​ផែនការ​សកម្មភាព​អនុវត្ត​បន្ត សហព័ន្ធ​មាន​គោលការណ៍​កែទម្រង់​យ៉ាង ស្រេច​ស្រាវ​បន្ថែមទៀត លើ​ប្រព័ន្ធ​ដឹកនាំ​ជា​សារ​វ័​ន្ត​គ្រប់​វិស័យ​ដូចជា រៀបចំ​ការប្រកួត​ពាន​រង្វាន់​៧​មករា​រៀងរាល់ឆ្នាំ ប្រកួត​ជំរើសជាតិ​រៀងរាល់ឆ្នាំ និង ប្រកួត​ពានរង្វាន់​ឯកឧត្តម​ប្រធាន​សហព័ន្ធ​រៀងរាល់ឆ្នាំ​។​
​បញ្ជូន​កីឡាករ​ទៅ​បណ្តុះបណ្តាល Asia development Team រៀបចំ​វគ្គ​បណ្តុះបណ្តាល Coach Level I ២​ឆ្នាំ​ម្តង – រៀបចំ​វគ្គ Shuttle Times ២​ឆ្នាំ​ម្តង ចូលរួម​ប្រកួត​រាល់​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ និង​អន្តរជាតិ ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម​ក្នុងស្រុក និង​អន្តរជាតិ និង​ជ្រើសរើស​អត្ត​ព​លិ​ក​វ័យក្មេង​សម្រាប់​បង្វឹក​ត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បី​មេដាយ​នៅ​ស៊ី​ហ្គេម​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង