ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាម៉ូតូទឹក ប្រកាសជ្រើសរើស កីឡាការិនី២រូបសម្រាប់ប្រកួត Asian Beach Games 2021

94


ភ្នំពេញ៖សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានប្រកាសជ្រើសរើសកីឡាការិនីចំនួន២រូបដើ
ម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍
Asian Beach Games 2021នៅប្រទេសចិននាឆ្នាំ២០២១ខាងមុខនេះ ។
កីឡាករសាលីអ៊ូម៉ើតដែលជាកីឡាករឆ្នើមរបស់កម្ពុជាបានបង្ហាញពីការតាំងចិត្តក្នុងការជួយបង្វឹកដល់កីឡាការិនីទាំង២រូបដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិកាណ៍ខាងលើនេះ ។ជា
មួយគ្នានេះកីឡាកររូបនេះក៏បានបង្ហាញពីការបង្កើននូវការហ្វឹកហាត់របស់ខ្លួនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ ។
កីឡាករឆ្នើមរូបនេះបានបង្ហាញនូវការតាំងចិត្តថាលោកបានត្រៀមខ្លួនដើម្បីចែករំលែកនូវបទពិសោធន៍របស់ខ្លួនដល់កីឡាការិនីទាំង២រូបនិងមិត្តរួមអាជីពដទៃទៀតដើម្បីបន្តនាំយកកិត្តិយសមកជូនជាតិ ។
បញ្ជាក់ថាសាលី អ៊ូមើតដែលបានប្រឹងប្រែងប្រកបដោយឆន្ទៈខ្ពស់រហូតឈ្នះមេដាយ
មាសពីការប្រកួត JET SKI WORLD CUP 2019 ដែលមានប្រទេសជាង ៦០ចូលរួមក្នុងប្រភេទកីឡាម៉ូតូទឹក ឬ Jet Ski លើវិញ្ញា Pro-Am Ski Superstock ដែលនេះជាការប្រកួតជុំចុងក្រោយបំផុតបន្ទាប់ពីឆ្លងកាត់ការចម្រាញ់រកជើងខ្លាំងមកពីជុំវិញ
ពិភពលោក៣លើករួចមកហើយទោះបី កីឡាប្រភេទនេះ ជាប្រភេទកីឡាថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែរូបគេតែងតែធ្វើបានល្អហើយជាញឹកញាប់រូបគេបាននាំយកមកវិញនូវមោទកភាពជាបន្តបន្ទាប់ក្នុងការប្រកួតតូចធំនៅក្រៅប្រទេស។
កីឡាករសាលីអ៊ូម៉ើតគឺជាម្ចាស់មេដាយមាសរបស់កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ (2018 Asia Games) ៕

អត្ថបទដែលជាប់ទាក់ទង