ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាតេក្វាន់ដូស្ទីល (ITF) ធ្វើតេស្តិ៍អត្តពលិក ស្ទាបស្ទង់សមត្ថភាព និងបច្ចេកទេស

71
ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូស្ទីល(ITF)នាយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានធ្វើការប្រកួតសាកល្បងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិថ្នាលចំនួន១៨នាក់នៅសហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាលោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធ។
លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ប្រធានសហព័ន្ធឲ្យធ្វើការប្រកួតតេស្តិ៍កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិថ្នាលប្រចាំខែដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទំាងពង្រឹងថែមទៀតនូវចំណុចខ្វះខាតមួយចំនួន ក្រោយពីសម្រាករយៈពេលជាង៦ខែដោយសារការរំខានមេរោគCOVID-19។
លោកបានបន្តថា ការប្រកួតលើកនេះលោក និងគណៈកម្មាការបានសំឡឹងឃើញថា អត្តពលិកកីឡាតេក្វាន់ដូ ITF មានការធ្លាក់ចុះគុណផលជាងពាក់កណ្តាលទំាងកម្លាំង បច្ចេកទេសដូច្នេះថ្នាក់ដឹកនាំ គណៈកម្មាការបច្ចេកទេស ជាពិសេសគ្រូបង្វឹកត្រូវតែជំរុញការហ្វឹកហាត់ទំាងផ្លូវកាយ និងផ្លូវចិត្តឲ្យកាន់តែខ្លាំងឡើងដើម្បីស្តារសមត្ថភាពឡើងវិញ។
លោកអគ្គលេខាធិការបានបន្តថា នេះជាការប្រកួតធ្វើតេស្តិ៍លើកដំបូងទំាងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និងកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិថ្នាលក្នុងខែនេះ ហើយសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ក្លិបលើកវិញ្ញាសាមេគុនឯកត្តជនដោយអនុញ្ញាតឲ្យក្លិបបញ្ជូនកីឡាករ-កីឡាការិនីចំនួន២នាក់៕

អត្ថបទដែលជាប់ទាក់ទង