ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធន អៀងឡៃទម្លាក់សេក សារ៉ាននៅជុំទី១

82

 

ភ្នំពេញ៖ព្រឹត្តិការណ៍Call Card Champion ប្រភេទទម្ងន់៥៤គីឡូក្រាមបានចាប់ផ្ដើមហើយលើសង្វៀនប៉ុស្ដិ៍លេខ៥បានចាប់ផ្ដើម
ហើយនៅយប់ថ្ងៃទី២៩សីហា ។
ការប្រកួតដែលមានតែមួយគូនោះអ្នកប្រដាល់ធន អៀងឡៃក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះអ្នកប្រដាល់សេក សារ៉ាន់
ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុដាច់តែម្ដង ។អៀងឡៃមានប្រៀបលើគូប្រកួតគ្រប់ទឹកទាំងអស់តែម្ដងហើយស្ថានភាពនៃការប្រកួត
អៀងឡៃវ៉ៃលិកច្រើនជាង ។
ចំពោះសារ៉ានវិញនៅទឹកដំបូងគេហាក់ដូចជាក្លាហានគ្រាន់បើហើយគេក៏បើកការវាយលុកច្រើនដែរតែបន្ទាប់វ៉ៃលុកមិនបានផល
ហើយបែរជាត្រូវអៀងឡៃច្រាស់សងមកវិញផ្ទួនៗនោះអ្នកប្រដាល់មកពីខេត្តសៀមរាបរូបនេះវ៉ៃលែងចេញតែម្ដងដោយគេដកថយ និង ការ
ពារច្រើនជាង ។
បន្ទាប់ពីចប់ការប្រកួតធន អៀងឡៃបានទទួលជ័យជំនះលើសេក សារ៉ាន់ដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យអៀងឡៃ
ឈ្នះគ្រប់ៗគ្នា ។សេក សារ៉ាន់ហាលអាវត្រឹមជុំទី១នេះមុនគេក្នុងខណៈដែលធន អៀងឡៃកក់កៅអីសម្រាប់ប្រកួតបន្តវគ្គជម្រុះជុំទី២ទៀត ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ជើងថ្មីសូត្រ វាសនាក្លិោបបក្សីស្លាបដែកប្រកួតចាញ់ពិន្ទុអ្នកប្រដាល់
ជើងចាស់រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែង ។
វណ្ណៈដែលជាអ្នកប្រដាល់ចូលចិត្តប្រើកែងវាយប្រហារគូប្រកួតនោះទោះបីកំពស់របស់គេចាញ់ប្រៀបវាសនាក៏ពិតមែនក៍គេព្យា
យាមប្រើកែងវាយប្រហារលើគូប្រកួតដោយគ្មានញញើតដែរ ។ការប្រើកែងវាយប្រហារដោយសន្ធាប់បែបនេះធ្វើឲ្យវាសនាវ៉ៃដោយប្រយ័ត្ន
និងមិនសូវហ៊ានវាយប្រហារសងវិញឡើយ ។
ទោះជាយ៉ាងណាក៍អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដោយលទ្ធផលចុងក្រោយរឿម វណ្ណៈបានទទួលជ័យជំនេះលើ
សូត្ត វាសនាដោយពិន្ទុទាំងទ្រមខ្លួន ។
រឿង សារិទ្ធក្លិបម្កុដរាជសីហ៍ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់សយ សុខក្លិបពន្លឺវិបុលដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។អ្នក
ប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
សារិទ្ធដែលជាអ្នកប្រដាល់ពោរពេញដោយអំណួតនោះគេព្យាយាមទាត់និងបញ្ចេញកណ្ដាប់ដៃវាយប្រហារគូប្រកួតដោយក្លាហាន
តែសយ សុខដែលមានស្នៀតជង្គង់ល្អនោះបានច្រាស់សងវិញចំគោលដៅបានយ៉ាងល្អ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដែរ
ហើយលទ្ធផលចុងក្រោយសយ សុខជាអ្នកបានទទួលជ័យជំនះ ។
ធន ស៊ីហុងក្លិបកងយោធពលខេមរភូមិន្ទប្រើកែងផ្ដួលអ្នកប្រដា់ថាំង ឌីណាក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបបណ្ដាលឲ្យដួល
សន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤ ៕

អត្ថបទដែលជាប់ទាក់ទង