ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាគុនសុរិយា ប្រកាសពីការចូលរួម ប្រកួតកីឡាការ៉ាតេទូទាំងប្រទេស ២០២០

76

ភ្នំពេញ៖សាលាគុនកីឡាការ៉ាតេសុរិយានិងក្រសួងមហាផ្ទៃធ្វើការហ្វឹកហាត់ជាប្រចាំនៅក្លិបរបស់ខ្លួនដោយស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមេរោគCOVID-19តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បី ចូលរួមការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០នៅថ្ងៃ ២២ ដល់ ២៤ ខែ តុលា២២២០នៅសកលវិទ្យាភូមិន្ទភ្នំពេញ។

លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្រសួង មហាផ្ទៃ និងជាម្ចាស់សាលាគុនសុរិយាបានប្រាប់ឲ្យដឹងថា ក្លិបកីឡាការាតេក្រសួងមហាផ្ទៃ និងក្លិបសុរិយានឹងបញ្ជូនកីឡាករកីឡាការិនីដែលមានសក្តានុពលជាច្រើនរូបទៅតាមប្រភេទទម្ងន់ដើម្បីចូលរួមក្នុងការដណ្តើមមេដាយនៃការ

ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ទូទាំងប្រទេស ២០២០ខាងមុខនេះ។

លោកបានបន្តថាកីឡាករកីឡាការិនីសុទ្ធតែមានសមត្ថភាពខ្ពស់ដែលពួកគេមានឳកាសអាចដណ្តើមមេដាយពីការប្រកួតលើក

នេះ។ ហើយថ្មីៗកន្លងមកនេះលោកបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមព្រឹត្តិការណ៍នៃការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើម ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៣ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃដោយទទួលបានលទ្ធផលល្អ ៕

 

អត្ថបទដែលជាប់ទាក់ទង