ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូITFបើកវគ្គបណ្តុះបណ្តាល ចៅក្រម អាជ្ញាកណ្តាលកម្រិត ក ចំនួន ៣០ រូប

95

 

ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត ក “កីឡាតេក្វាន់ដូitf” រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែកញ្ញា ឆ្នាំ ២០២០ ដែលមានសិក្ខាកាមចូលរួមសរុប ៣០ រូប មកពីតាមបណ្តាក្លិបចំនួន១១នៅរាជធានីខេត្តនៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡាក្នុងពហុកីឡដ្ឋានជាតិក្រោមជំនួយថវិការបស់

ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត ក “កីឡាតេក្វាន់ដូអាយ ធី អេហ្វ ដែលប្រព្រឹត្តធ្វើនៅរសៀលថ្ងៃទី២១កញ្ញា២០២០ មានការអញ្ជើញចូលរួមពីលោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធមនុស្សកម្ពុជា អនុប្រ ធានសហព័ន្ធកីឡាតេក្វាន់- ដូ អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាតេកវាន់ដូ ITF និងលោកអ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។

លោកអ៊ូរតនាអគ្គលេខាធិការរងសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេសបានឲ្យដឹងថាសិក្ខាកាមចំនួន៣០នាក់ដែលចូលរួមវគ្គបណ្តុះបណ្តា លស្តីពី ” គ្រូបង្វឹកកម្រិត ក កីឡាតេក្វាន់ដូអាយ ធី អេហ្វ ដែលចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃសហព័ន្ធកីឡាតេក្វាន់ និងមកពីតាមក្លិបនៅរាជធានីខេត្តចំ នួន១១ រួមមាន៖រាជធានីភ្នំពេញ០១នាក់ ,ខេត្តកណ្តាល០១នាក់,ខេត្តកំពង់ស្ពឺ ០៤នាក់, ខេត្តត្បូងឃ្មុំ០២នាក់, ខេត្តស្ទឹងត្រែង០២នាក់,ខេត្តពោធិសាត់០១នាក់, ខេត្តបាត់ដំបង ០២នាក់,ខេត្តតាកែវ០១នាក់,០២នាក់, ខេត្តព្រៃវែង០២នាក់, ខេត្តបន្ទាយមាន ជ័យ០១នាក់,ខេត្តប៉ៃលិន០២នាក់។

សម្រាប់កម្មវិធីវគ្គបណ្តុះបណ្តាលគឺរំឭកអំពីកាយវិការរបស់អាជ្ញាកណ្តាលសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់អំពីកាយវិការរបស់អាជ្ញា

កណ្តាលលើវិញ្ញាសាប្រយុទ្ធសិក្សាទ្រឹស្ដីនៅក្នុងថ្នាក់អំពីកាយវិការរបស់អាជ្ញាកណ្តាលវិញ្ញាសាប្រយុទ្ធសម្តែងការអនុវត្តន៍ជាមួយម៉ាស៊ីនផ្តល់ពិន្ទុ…ជាដើម។

លោកអ៊ូ រតនា បញ្ជាក់ឲ្យដឹងទៀតថាលោកគ្រូធំជនជាតិកូរ៉េ រី ឆុលណាំ ដែលជាគ្រូអន្តរជាតិកម្រតិខ្សែក្រវ៉ាត់ខ្មៅ៨ជាន់ និងជាប្រធានបច្ចេកទេសកីឡាតេក្វាន់ដូប្រចាំទ្វីបអាស៊ី រួមជាមួយលោក បួនហ៊ុង សុធីយ៉ា ជាអគ្គលេខាធិការសហព័ន្ធ មាន កម្រិតខ្សែក្រវ៉ាត់ខ្មៅ៧ជាន់ ជាគ្រូឧទ្ទេសនៅក្នុងវគ្គនេះ៕

 

អត្ថបទដែលជាប់ទាក់ទង