ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​សាធារណការ និង​ដឹក​គ្រង​ជើងឯក ខណៈ​ក្រសួងមហាផ្ទៃ​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៃ​ការប្រកួត​កីឡាហែលទឹក​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០

48

 

​ភ្នំពេញ​៖​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយមាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​រប​ស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​ប្រគល់​ពានរង្វាន់​ដល់​កីឡាករ​-​កីឡា​ការ​នី​ទទួល​ជយលាភី​ការប្រកួត​កីឡាហែលទឹក និង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
​ការប្រកួត​ខាងលើ​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដណ្តើមបាន​មេដាយ​សរុប​២១​គ្រឿង​រួមមាន​មេដាយ​១៣​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​៥​គ្រឿង ចំណែក​ក្លិប​ហែល​ទឹក​ក្រសួងមហាផ្ទៃ​ឈរ​លំដាប់​លេខ​២ ដណ្តើមបាន​មេដាយ​សរុប​១៤​គ្រឿង​រួមមាន​មេដាយ​៧​គ្រឿង មេដាយប្រាក់​៤​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង និង​ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ​ដណ្តើមបាន​មេដាយ​សរុប​២០​គ្រឿង​រួមមាន​មេដាយ​២​គ្រឿង មេដាយប្រាក់​១២​គ្រឿង និង​មេដាយសំរិទ្ធ​៦​គ្រឿង​។​
​ចំពោះ​ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម​ដណ្តើមបាន​មេដាយ​សរុប​៣​គ្រឿង​រួម​មា​មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ដណ្តើមបាន​មេដាយ​សរុប​៦​គ្រឿង​រួមមាន មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​៥​គ្រឿង ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​ដណ្តើមបាន​មេដាយសំរិទ្ធ​២​គ្រឿង និង​ក្លិប​ហែល​ទឹក​ប៉ា​រ៉ា​អូឡាំពិក​ដណ្តើមបាន​មេដាយ​សរុប​៦​គ្រឿង​រួម​មា​មេដាយមាស​២​គ្រឿង មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង​៕​

អត្ថបទដែលជាប់ទាក់ទង