ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែង ល្បីឈ្មោះ ឈូឈូ និងនី មុនី នាថ ប៉ះគ្នាក្នុងភាពយន្តភាគថ្មីរឿង ម៉ាឡែន ម៉ាលីន ធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែក

196

 

ភ្នំពេញ៖ ជំនួបគ្នាលើកដំបូងក្នុងការសម្តែងភាពយន្ត ភាគថ្មីរឿង ម៉ាឡែនម៉ាលីន ដែលផលិតដោយផលិតកម្ម សាស្ត្រានោះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។ ភាពយន្តដែលអាចទាក់ ចិត្តទស្សនិកជនជារាប់សែននាក់នេះ គឺជាភាពយន្ត មនោសញ្ចេតនាស៊ីជម្រៅដែលអាចធ្វើឲ្យទស្សនិក ជនសម្រក់ទឹកភ្នែកទៅតាមសាច់រឿងដោយមិនដឹងខ្លួន។
ក្រោយពីចាប់ផ្តើមចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍បានប៉ុន្មានភាគប៉ុណ្ណោះភាពយន្តនេះទទួល បានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ព្រោះតែតារា សម្តែងពូកែសម្រក់ទឹកភ្នែក២រូប គឺកុមារី ឈូឈូ និងកញ្ញា នី មុនីនាថដែល ឈុតឆាកជាច្រើនត្រូវបានគេដឹងថាជាទិដ្ឋភាពនៃទឹកដីខេត្តសៀមរាប។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ ឈូឈូ បានសម្តែងអារម្មណ៍ រីករាយក្រោយពីស្នាដៃថ្មីមួយនេះទទួលបានការ ពេញចិត្តច្រើនពីទស្សនិកជន។
នាងថា ភាពយន្តនេះនាងនៅតែជាតួអង្គដែលត្រូវសម្រក់ទឹកភ្នែកញឹកញាប់ព្រោះតែត្រូវជួបនឹងទុក្ខលំបាកជាច្រើនរួមគ្នាជាមួយបងស្រីដែលសម្តែងដោយកញ្ញា នី មុនីនាថ។
នាងថាឈុតពិបាកបំផុតនោះគឺឈុតកោរសក់ដែលក្រុមការងារត្រូចំណាយពេលវេលាបិទសក់ក្បាលនាងឲ្យសមដូចពិតៗហើយមានឈុតជាច្រើនត្រូវសម្រក់ទឹកភ្នែក។
នាងថាភាពយន្តនេះជាភាពយន្តជីវិត កម្សត់សម្រក់ទឹកភ្នែកស្ទើរគ្រប់ឈុតឆាក និងមានសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍និងឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ដែលទទួលបានការគាំទ្រខ្លាំងមិនចាញ់រឿង”ពោះធំ” នោះទេ។ តារាស្រីវ័យ១៥ឆ្នាំរូបនេះបញ្ជាក់ដែរថា ចុងក្រោយនេះនាងទទួលបានឱកាសសម្តែងច្រើនក្នុងតំណែងតួឯករហូតផលិតកម្មជាច្រើនទំនាក់ទំនងមកប៉ុន្តែនាងស្នើមិនទទួលថតច្រើនទេព្រោះតែត្រូវទុកពេលវេលាសម្រាក ការសិក្សា និងការសម្តែងភាពយន្តដែលនាងសម្រេចចិត្តទទួលប៉ុណ្ណោះ ហើយនាងសង្ឃឹមថាផលិតករនឹងយោគយល់ចំពោះរឿងនេះក្នុងពេលដ៏ខ្លីខាងមុខនេះ នាងក៏គ្រោងនឹងបញ្ចេញស្នាដៃសម្តែងក្នុងតំណែងតួឯកក្នុងភាពយន្តមួយចំនួនផងដែរដែលពេលនេះបាននឹងកំពុងចាប់ផ្តើមដំណើរការផលិត ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង