ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ន ពិសី ជាអ្នកឈ្នះចុងក្រោយនៃវគ្គជម្រុះជុំទី១

77

ភ្នំពេញ៖ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell card នាយប់ថ្ងៃទី១៧តុលាគឺជាការប្រកួតបញ្ចប់វគ្គជម្រុះជុំទី១ហើយដែលអ្នកឈ្នះនឹងឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ។

សម្រាប់ការប្រកួតបញ្ចប់ជុំទី១នេះអ្នកប្រដាល់ជើងចាស់យ៉ន ពិសីក្លិបសាលវ័ន្តកីឡាជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីរ៉ា រយ៉ា

​របស់ក្លិបអេភូថងកីឡា ។ទោះបីមុនពេលប្រកួតពួកគេទាំង២បានបង្ហើរសំដីចំអកឲ្យគ្នាទៅវិញទៅមកក៏ពិតមែនតែស្ថានភាពនៃការប្រកួត

​ទោះបីពិសីហាក់ដូចជាប្រយ័ត្នប្រយែងក៏ពិតមែនតែក្នុងការប្រកួតចំនួន៣ទឹកគេមានប្រៀបលើរ៉ា រយ៉ាភាគច្រើន ។

មានពេលខ្លះរ៉ា រយ៉ាពិតជាវ៉ៃចេញច្រើនមែនតែការវ៉ៃចេញរបស់គេបានត្រឹមតែវ៉ាខ្យល់ប៉ុណ្ណោះចំពោះការវ៉ៃចេញរបស់ពិសីពិតជា

​ចំគោលដៅច្រើនជាងមែន ។ពិសីល្អទាំងការវាយលុក និង ល្អទាំងការការពារ ។បន្ទាប់ពីប្រកួតចប់ទឹកគទី៣អ្នកប្រដាល់ជើងចាស់យ៉ន ពិសី

​បានទទួលជ័យជំនះលើរ៉ា រយ៉ាដោយពិន្ទុ ។

រ៉ា រយ៉ាខ្ទាតចេញពីព្រឹត្តិការណ៏ប្រកួតដណ្ដើមពានរង្វាន់តែត្រឹមនេះចំពោះពិសីវិញគេត្រៀមខ្លួនឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២

​ដែលមកទលពេលនេះមានអ្នកប្រដាល់ចំនួន៨រូបហើយដែលនឹងឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ ចំពោះអ្នកប្រដាល់ចំនួន៨រូបទៀតបាន

​ខ្ទាតចេញពីការប្រកួតទៅហើយ ។

ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ដែលមានរហស្សនាមថាអ្នកលេងជើងកន្ត្រៃហោះធា នុរាជប្រើពេល

តែ២ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ផាន់ សុវណ្ណក្លិបនាគរាជចតុមុខឲ្យសន្លប់ក្រោកលែងរួច ។

ស្ថានភាពនៃការប្រកួតនៅទឹកទី១គឺក្នុងខណៈដែលធា នុរាជមិនទាន់បើកការវាយលុកនោះគឺមិនមាននរណាលើនរណាឡើយ

​តែមកដល់ទឹកទី២ធា នុរាជចាប់ផ្ដើមបញ្ចេញប្រចាំត្រកូលរបស់គេនោះគេបានប្រើស្នៀតនាគវ័ធកន្ទុយធ្វើឲ្យសុវណ្ណត្រូវអាជ្ញាកណ្ដាលរាប់

​៨ជាលើកទី១តែបន្ទាប់ពីរាប់ចប់គេអាចបន្រការប្រកួតបានទៀត ។

បន្ទាប់ពីអាជ្ញាកណ្ដាលអនុញ្ញាតឲ្យប្រកួតបន្តនោះធា នុរាជបញ្ចេញស្នៀតនាគវ័ធកន្ទុយម្ដងទៀតដែលលើកនេះសុវណ្ណត្រូវលោក

​អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ។

សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាបបានទាត់ជើងអ្នកប្រដាល់ជើងខ្លាំងសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរឲ្យ

​បន្តការ​ប្រកួតមិនបានតទៅទៀតមុនស្នូរជួងបញ្ចប់ទឹកទី២ ។

សម្រាប់គូនេះកុសលគួរតែមានសមត្ថភាពជាងចៅជូតតែកុសលពិតជាប្រកួតអន់មែមទែន ។ចៅចូតដែលស្គាល់សង្វៀនប្រដាល់

​ក្រោយកុសលនោះគេបែរជាមានប្រៀបជាងកុសលតាំងពីដើមទឹងទី១មកម្ល៉េះ ។មកដល់ទឹកទី២ចៅជូតបានធ្វើឲ្យកុសលដួលរមួលខ្លួនលើ

​សង្វៀនមិនអាចបន្តការប្រកួតបានទៀតឡើយ ។

អ្នកប្រដាល់ជើងថ្មីបាន លីមក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ល្បីឈ្មោះអាំង សំងាតក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ

​ដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង