ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួតកីឡាវាយកូនបាល់ពាន រង្វាន់សម្ដេចក្រឡាហោមសខេងលើកទី៣ឆ្នាំ២០២០

79

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ឆ្នាំ២០២០ បានបិទបញ្ចប់ការប្រកួតដោយជោគជ័យកាលពីល្ងាចថ្ងៃទី១៨តុលាម្សិលមិញនេះ នៅទីលានសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ ។ ពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួង មហាផ្ទៃ ។
បើតាមរបាយរការណ៍របស់គណ:កម្មការរៀបចំការប្រកួតឱ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់សម្តេចក្រឡាហោ ម ស ខេង លើកទី ៣ ចាប់ពីថ្ងៃ ទី ១៦ ដល់ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ នៅទីលានវាយកូនបាល់ និងសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ។
ការប្រកួតកីឡាវាយកូនបាល់ដណ្តើមពាន រង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៣កីឡាករកីឡាការីនី និងជនបរទេស ចូលរួមប្រកួតតំណាងប្រទេសនីមួយៗមានចំនួន១១ ប្រទេស រួមមាន កម្ពុជា បារាំង អា មេរិក អាល្លឺម៉ង់ ចិន កូរ៉េ ជប៉ុន ហ្វីលីពីន ឥណ្ឌា វៀតណាម ។
សូមបញ្ជាក់ថា៖ កីឡាករ កីឡាការិនីដែ លចូលរួមប្រកួតតំណាងប្រទេសនីមួយៗ ជាអ្នកធ្វើការងារ ការងារផ្សេងៗនៅក្នុងប្រ ទេសកម្ពុជា មិន មែនជាកីឡាករ កីឡា ការិនីមកពីក្រៅប្រទេសទេ ។ ជាមន្ត្រីស្ថានទូត និងសរុបប្រតិភូ កីឡាករ កីឡាកាវិនីជាតិនិងអន្តរជាតិចំនួន៨៥ នាក់។
ចំពោះវិញ្ញាសាដែលដាក់ឱ្យប្រកួតមាន ១, វាយគូបុរស A ២. វាយគូបុរស B ឯកត្ត ជននារី វាយគូនារី ឯកត្តជន យុវជន-យុវនារី ក្រោម ១៦ ឆ្នាំ មកពីសមាគមចំនួ ន ៦ រួមមាន សមាគមកីឡាសូហ្វតិន្នីស ក្រសួងមហាផ្ទៃសមាគមកីឡាសូហ្វតិន្និសអគ្គស្នងការនគបាលជាតិ សមាគមកីឡាសូហ្វតិន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតិន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតិន្និសខេត្តកំពង់ឆ្នាំងនិងសមា គមកីឡាសូហ្វតិន្នីសអង្គការមិត្តសម្លាញ់ ។
ឯលទ្ធផលវិញ សម្រាប់វិញ្ញាសាប្រកួតឯកត្តជនយុវជនយុវនារីក្រោមអាយុ ១៦ ឆ្នាំចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករបារាំង Kong lorent ។ វិញ្ញាសាប្រកួតឯកត្តជននារី ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាការិនីជប៉ុន Moe Saito Jeansen វិញ្ញាសាវាយគូនារី បានទៅកីឡាករកូរ៉េនិងកម្ពុជា Kim Jachee និង ម៉េត ម៉ារីយ៉ាន វិញ្ញាសាវាយគូបុរសអក្សរ ខ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករបារាំងLaurend Leuslau និង Serdan Sregal ហើយវិញ្ញាសាប្រកួតវាយគូបុរសអក្សរកចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករអាមេរិកនិងកម្ពុជា Carlos Pacheco និង យី សរ ដារិទ្ធ ៕

អត្ថបទដែលជាប់ទាក់ទង