ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំជំរុញឲ្យហាត់ប្រាណដើម្បីសុខភាពនៅតាមគ្រឹះស្ថាន សិក្សា និងបង្កើតក្លិបគ្រប់រាជធានី-ខេត្តទាំងអស់ រាជធានីភ្នំពេញ៖ក្នុងឳកាសពិធីបិទការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយអញ្ជើញចូលរួមលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ ប្រគល់ជយលាភីកីឡាករ-កីឡាការិនីនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ។ លោក គង់ សក្តិដា អគ្គលេខាធិការរងបានរាយការណ៍ថា ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ រយ:ពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី ទី១៤-១៨ ខែតុលា ឆ្នាំ២០២០ នៅសាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ ដោយប្រកួតលើវិញ្ញាសាចំនួន១៣ ដោយធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន១៣ ចូល រួមពីក្លឹបចំនួន២៩ និងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន ១១៩នាក់ រៀបចំខេមរសហព័ន្ធកីឡាតេក្វាន់ដូក្រោមការឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា លោកតាំងនាមក្រសួងអប់រំ យុវជន និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដល់ខេមរសហព័ន្ធកីឡាតេក្វាន់ដូដែលបានរៀបចំការប្រកួតយ៉ាងល្អអាចត្រៀម ខ្លួនចូលរួមនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ។ បានលើកទឹកចិត្តដល់ក្លិបតេក្វាន់ដូទាំងអស់ចូលរួមចំណែកធ្វើការផ្សព្វផ្សាយកីឡាតេក្វាន់ដូ WTF ឲ្យប្រជាជនកម្ពុជាបានយល់ដឹង និងចូលរួមហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថាន សិក្សា និងតាមក្លិបគ្រប់រាជធានី-ខេត្ត ទាំងអស់៕

69

 

រាជធានីភ្នំពេញ៖ក្នុងឳកាសពិធីបិទការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយអញ្ជើញចូលរួមលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ ប្រគល់ជយលាភីកីឡាករ-កីឡាការិនីនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ។
លោក គង់ សក្តិដា អគ្គលេខាធិការរងបានរាយការណ៍ថា ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ រយ:ពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី ទី១៤-១៨ ខែតុលា ឆ្នាំ២០២០ នៅសាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ ដោយប្រកួតលើវិញ្ញាសាចំនួន១៣ ដោយធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន១៣ ចូល រួមពីក្លឹបចំនួន២៩ និងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន ១១៩នាក់ រៀបចំខេមរសហព័ន្ធកីឡាតេក្វាន់ដូក្រោមការឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា លោកតាំងនាមក្រសួងអប់រំ យុវជន និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដល់ខេមរសហព័ន្ធកីឡាតេក្វាន់ដូដែលបានរៀបចំការប្រកួតយ៉ាងល្អអាចត្រៀម ខ្លួនចូលរួមនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ។ បានលើកទឹកចិត្តដល់ក្លិបតេក្វាន់ដូទាំងអស់ចូលរួមចំណែកធ្វើការផ្សព្វផ្សាយកីឡាតេក្វាន់ដូ WTF ឲ្យប្រជាជនកម្ពុជាបានយល់ដឹង និងចូលរួមហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថាន សិក្សា និងតាមក្លិបគ្រប់រាជធានី-ខេត្ត ទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង