ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលខ្លះៗ នៃការប្រកួតវាយប៉េងប៉ុង ជើងឯកជាតិ

79

ភ្នំពេញ៖ការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកជាតិឆ្នាំ២០២០ដែឌលចាប់ផ្ដើមពីថ្ងៃទី១៩តុលាមកនោះនឹងបញចប់នៅថ្ងៃទី២៤
តុលាហើយមកទល់ពេលនេះវិញ្ញាសាមួយចំនួនបានបញ្ចប់ហើយ ។
បើតាមលោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឲ្យដឹងថាសម្រាប់ការប្រកួតវិញ្ញាសាវាយគូ
បុរសក្របខ័ណ្ឌក១ និង ក២បានបញ្ចប់ហើយ ។វាយគូបុរសក្របខ័ណ្ឌក១ចំណាត់ថ្នាក់លេខ១បានទៅគូកីឡាករសឺន តុលា និង កីឡាករ
សារ៉ាក់ ស៊ូព្រីង ចំណាត់ថ្នាក់លេខ២កីឡាករប៊ុន វិសាល និង កីឡាករប៊ុន មាសសម្បត្តិ ។ពួកគេសុទ្ធតែមកពីសមាគមកីឡាវាយកូនឃ្លីលើ
តុក្រសួងមហាផ្ទៃ ។
វិញ្ញាសាវាយគូបុរសក្របខ័ណ្ឌក២ វិញនោះចំណាត់ថ្នាក់លេខ១បានទៅគូកីឡាករកាង យូឃាង ជាមួយនឹងកីឡាករវិជ្ជនន្តរវិចិត្រ
ចំណាត់ថ្នាក់លេខ២កីឡាករ ឃុន ប៊ុនហៀប និង កីឡាករកេង កិត្តិគុណដែលពួកគេក៏សុទ្ធតែមកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួង
មហាផ្ទៃជាមួយគ្នាដែរ ៕

អត្ថបទដែលជាប់ទាក់ទង