ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃដណ្តើមមេដាយ៦គ្រឿង នៃការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី១

110

ភ្នំពេញ៖ព្រឹត្តិការណ៍នៃការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃដណ្តើមមេដាយច្រើនជាងគេ។
ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃដណ្តើមមេដាយសរុបចំនួន៦គ្រឿងក្នុងនោះមេដាយមាសចំនួន៤គ្រឿង និងមេដាយ២គ្រឿង ហើយក្លិបកីឡាវាយកូនឃ្លីលើតុសន្ធរមុខថ្មីទទួលបានមេដាយ៤គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងឈរលំដាប់លេខ២បណ្តុះអាសន្ន ។
ក្លិបកីឡាវាយកូនឃ្លីលើតុឌីណាមិចទទួលបានមេដាយ២គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ចំណែកក្លិបកីឡាវាយកូនឃ្លីលើតុALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្មទទួលបានមេដាយមេដាយសំរិទ្ធ១គ្រឿងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង