ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តចាប់ផ្តើមនាថ្ងៃទី៦ ខែធ្នូ

81

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០បានអញ្ជើញចូលរួមពិធីប្រកាសខួបលើទី២៥ នៃ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងការប្រគល់ថវិកាដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០១៩នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៥ ឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ធំបំផុតដែលគណៈកម្មការគ្រោងធ្វើឡើង នៅតំបន់អង្គរខេត្តសៀមរាប ប៉ុន្តែក្រោយពីមេរោគCOVID-19 បានវាយប្រហារពិភពលោកយើងសម្រេចចិត្តលុបទំាងអស់ព្រឹតិ្តការណ៍ទំាងអស់ ដោយធ្វើការរត់ធម្មតាទៅវិញ។
លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍នេះគ្មានការចូលរួមពីជនបរទេសដែលមកពីប្រទេសក្រៅ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិរស់នៅប្រទេសកម្ពុជាចំពោះអ្នកចូលរួមយើងមិនអាចកំណត់ចំនួនបានឡើយ ដូច្នេះគណៈកម្មការរងចំាំការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលជាអ្នកកំណត់ ដើម្បីប្រយុទ្ធប្រឆាំងមេរោគឆ្លង COVID-19។
ក្នុងឳកាសពិធីប្រកាសបើកជាផ្លូវគណៈកម្មការរៀបចំប្រគល់ថវិកា ដល់អង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារ សម្រាប់ឆ្នាំ២០១៩ចំនួន១៤៤,៦១១ដុល្លារអាមេរិករួមមានកាកបាទក្រហមកម្ពុជាចំនួន១ម៉ឺនដុល្លារអាមេរិក មន្ទីរពេទ្យ គន្ធបប្ផាចំនួន៥ពាន់ដុល្លារអាមេរិក Cambodia Trust ចំនួន៣៦០០ដុល្លារអាមេរិក Handicap International Belgium ចំនួន៣០០០ដុល្លារអាមេរិក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀបរាមចំនួន១១១,២១១ដុល្លារអាមេរិក និងអង្គការបះដូងមាសចំនួន១១,៨០០ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង