ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធន អៀងឡៃទម្លាក់សឺន ថៃសាន់ដណ្ដើមកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

96

ភ្នំពេញ៖សឺន ថៃសាន់ក្លិបជ្រៃសឺនជ័យដែលគេចាត់ទុកថាជាឧបសគ្គសម្រាប់ធន អៀងឡៃនោះត្រូវបានធន អៀងឡៃទម្លាក់បាន
ដោយពិន្ទុនៅក្នុងការប្រកួតជម្រុះជុំទី២ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Cardនាយប់ថ្ងៃទី២៤តុលា ។
ថៃសាន់ធ្លាប់ចំអកនៅពេលដែលគេបានឈ្នះនៅក្នុងវគ្គប្រកួតជម្រុះជុំទី១ថាគេមិនខ្វល់ថាតើនរណានឹជួបគេនៅជុំទី២នោះទេរឿង
ដែលសំខាន់គឺសម្រាប់ព្រឹត្តិការន៍នេះដែលមានប្រាក់រង្វាន់៤.០០០ដុល្លារសម្រាប់អ្នកប្រជែងបានជើងឯកនោះអ្នកដែលចង់បានត្រូវតែរំលង
រូបគេជាមុនសិន ។
នេះជាសំដីក្លាហានដូចរឿងគុននិយមចិនមែនតែទីបំផុតសឺន ថៃសាន់បាក់អំណួតនៅវគ្គជម្រុះជុំទី២បាត់ទៅហើយ ។តាមធម្មតា
អ្នកប្រយុទ្ធតែងតែនិយាយភាសាបែបនេះហើយតែបញ្ហាសំខាន់តើផធ្វើបានឬមិនបានតែប៉ុណ្ណោះ ។ការប្រកួតពិតជាមានលក្ខណៈតឹងតែងក៏
ពិតមែនតែអៀងឡៃដែលស្ថិតក្នុងស្ថានភាពស្ងៀមស្ងាត់នោះគេគ្រប់គ្រងស្ថានការណ៍បានល្អជាង ។
អៀងឡៃវ៉ៃដោយមិនក្រេវក្រោធគេរក្សាចិត្តស្ងប់ស្ងៀមតែការវ៉ៃចេញរបស់គេចំគោលដៅបានល្អច្រើនចំពោះការការពាររបស់គេក៏
រឹងមាំបានល្អដែរ ។ខុសពីសឺន ថៃសាន់ដែលទន្ទ្រានចង់ឈ្នះពេកទើបធ្វើឲ្យពេលខ្លះការសម្រុកចូលរបស់គេគឺជាការផ្ដល់កាដូដល់គូប្រកួត
ទៅវិញ ។
អ្នកប្រដាល់តាំង២រុបនេះប្រកួតគ្នាក្នុងស្ថានភាពតឹងតែងខ្លាំងក៏ពិតមែនតែធន អៀងឡៃបានទទួលជ័យជំនះដោយពិន្ទុ ។អៀងឡៃ
បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងខណៈដែលសឺន ថៃសាន់ខ្តាតចេញពីការប្រកួតតែត្រឹមនេះប៉ុណ្ណោះ ។
ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់លីន វិចិត្រមកពី
ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាមានលក្ខណៈតឹងតែងក៏ពិតមែនតែការវ៉ៃចេញរបស់វិបុលពិតជាចំគោលដៅបានច្រើន
ជាងមែន ។ជីវិតលើសង្វៀនរបស់អ្នកប្រដាល់ទាំង២រូបនេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាក៏ពិតមែនតែស្ថានភាពនៃការប្រកួតគឺវិបុល
ហាក់ដូចជាត្រៀមខ្លួនបានល្អជាង ។
ការវ៉ៃចេញរបស់វិបុលមានប្រសិទ្ធិភាពច្រើនជាង ។ទោះបីពួកគេប្រកួតគ្នាពេញទាំង៥ទឹក្៏ពិតមែនតែបន្ទាប់ពិប្រកួតចប់ទឹកទី៥
ប៉ុក វិបុលបានទទួលជ័យជំនះលើលីន វិចិត្រដោយពិន្ទុ ។
សូដា ម៉ាឡាំកាំងក្លិបគោព្រៃគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់ធន ផានិតក្លិបកងយោធពលខេមរភូមិន្ទដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា៥
ទឹកពេញមកនោះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ផានិតពិតជាវ៉ៃបានល្អគឺល្អទាំងការវាយចេញទាំងការការពារ
តែម្ដង ។តាមពិតអ្នកប្រដាល់ទាំង២រូបនេះស្គាល់សង្វៀនប្រដាល់ប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ តែផានិតគេហាក់ដូចជាបង្ហា្ញពីភាពចាស់
ទុំច្រើនជាងម៉ាឡាកាំងគឺគេវ៉ៃមិនឆេវឆាវតែគេការពារបានល្អ ។ផានិតសមតែឈ្នះក្នុងការប្រកួតនេះមែន ៕

អត្ថបទដែលជាប់ទាក់ទង