ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន ដេវីដ និង ពេជ្រ ប៊ុនសិទ្ធគ្រហ៊ឹម ដាក់គ្នាមុនពេលប្រកួត

135

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងចំនួន២រូបដែលសុទ្ធតែទទួលជ័យជំនះក្នុងវគ្គជម្រុះជុំទី១នៃព្រឹត្តិការណ័TV5 Boxing Knock-Out Serie
by Cell Card បានគ្រហ៊ឹមដាក់គ្នាមុនជំនួបវគ្គជម្រុះជុំទី២នាយប់ថ្ងៃទី៣១តុលានេះ ។
រិន ដេវីដជាអ្នកលេងចិត្តស្លុយមួយរូបដែលចូលចិត្តវ៉ៃប្ដូរ និង មានឆន្ទៈផ្ដួលគូប្រកួតឲ្យបានរហ័សបំផុត ។អ្នកប្រដាល់រូបនេះបើគេ
អាចស៊ីបានគេលើកតែមួយជើង ឬ មួយដៃ មួយកែងឲ្យគូប្រកួតដួលតែម្ដង ។ ចំពោះពេជ្រ ប៊ុនសិទ្ធវិញគេក៏មានចរឹកមិនខុសពីដេវីដដែរគឺគេ
ត្រូវការពេលវេលាខ្លីបំផុតដើម្បីផ្ដួលគូប្រកួត ។
កាលពីប្រកួតជម្រុះជុំទី១រិន ដេវីដបានយកឈ្នះអ្នកប្រដាល់ជើងខ្លាំងរឿន សុខលីក្លិបយុវជនពន្លកថ្មីព្រែកឯងដោយពិន្ទុដាច់តែម្ដង
ចំពោះពេជ្រ ប៊ុនសិទ្ធវិញបានយកឈ្នះអ្នកប្រដាល់ជាយដែនភួន ឡាំងកូស៊ីនក្លិបសាន់យ៉ាន់នាគាមុនស្នូរជួងបញ្ចប់ទឹកទី២ ។ អ្នកខ្លាំងទាំង
២រូបនេះបានបញ្ចេញសំដីក្អេងក្អាងដាក់គ្នាមុនថ្ងៃជំនួបមកដល់ថាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺរូបគេជាម្ចាស់ ពិតជាមានអំណួតដូចគ្នា
មែន ។
សូមបញ្ជាក់ថាដេវីដមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៤ដង ចាញ់១២ដង ស្មើពិន្ទុ២ដង និង ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន២០
ដង ។ចំពោះពេជ្រ ប៊ុន សិទ្ធវិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥១ដង ចាញ់ចាញ់១០ដង ស្មើពិន្ទុ៨ដង បិងវាយគូប្រកួតឲ្យសន្លប់បាន
ចំនួន១៨ដង ។ខ្លាំងជួបខ្លាំងនរណាប្រជែងបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?
អ្នកប្រដាល់ជើងចាស់លាស់ យីនមក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវបានផ្គូរផ្គងឥ្យប្រកួតជាមួយអ្នកប្រដាល់ស៊ឹម វណ្ណដេតក្លិប
អាណាចក្រគុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
លាស់ យីន ជាអ្នកប្រដាល់ចិត្តធំមានកលល្បិចវ៉ែល្អនិងរហ័សរហួនណាស់តែអ្នកប្រដាល់រូបនេះខ្សោយការពារ និង អន់ជើងក្រោម
បន្តិច ។ចំពោះវណ្ណដេតវិញមួយរយៈនេះគេបានយកឈ្នះអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់ទេកណ្ដាប់ដៃ និងការទាត់ចេញរបស់គេ
ធ្ងន់វ៉ៃចេញបានរហ័សនិងការពារបានល្អ ។ជំនួបមួយនេះនរណាជាអ្នកឈ្នះ ?
កែវ សំរិទ្ធក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់កណ្ដាប់ដៃយក្សមាស សុជាតិក្លិបឃ្លាំងមឿងកីឡាដោយប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៦៧គីឡូក្រាម ។
សុជាតិពិតជាមានកណ្ដាប់ដៃខ្លាំងក៏ពិតមែនតែកណ្ដាប់ដៃសំរិទ្ធក៏គេមិនអាចមើលស្រាលបានដែរ ។អ្នកប្រដាល់ទាំង២រូបនេះ
មានក្បាច់វ៉ៃស្រដៀងគ្នា ។ពួកគេអាចនឹងសន្លប់ដោយសារកណ្ដាប់ដៃគ្នាទៅវិញទៅមកបានចាំមើលនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?
សំអាត បារមីក្លិបកុលបុត្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ធន ចំរុងក្លិបកងយោធពលខេមរភូមិន្ទដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង