ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ខេត្ត​ផ្ដួល​បាង កា​នុ​ន​ទឹក​ទី​២ ដណ្ដើម​កៅអី វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

126


​ ​
​ភ្នំពេញ​៖​អ្នក​ប្រដាល់​ឡុង ខេត្ត​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រើពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​បាង កា​នុ​ន​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ឲ្យ​បាត់បង់​ឧិ​កា​សដ់​ម្បី​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​
​ ​
​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​នៅ​យប់​ថ្ងៃទី​៧​វិច្ឆិកា​ក្នុង​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by Cell Card នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២​។​
​តាមពិត​ពួកគេ​សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា​ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១​ដូចគ្នា ។​កាលពី​ប្រកួត​ជម្រុះ​ជុំ​ទី​១​បាង កា​នុ​ន​ឈ្នះ​អ្នក​ប្រដាល់​សូ​ដា សុវណ្ណ​ម៉ា​យ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដាច់​ក្នុងខណៈដែល​ឡុង ខេត្ត​ឈ្នះ​លីន សេងហុង​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​នោះ ។​
​ ​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១​បន្លឺឡើង​ជើង​ខ្លាំង​ទាំង​២​ចាប់ផ្ដើម​វាយប្រហារ​លើ​គ្នា​ទៅវិញទៅមក​តែម្ដង ។​
​គេ​សង្កេតឃើញថា​ឡុង ខេត្ត​ចាប់ផ្ដើម​មានប្រៀប​តាំងពីដើម​ទឹក​ទី​១​តែម្ដង ។​គេ​បាន​ទាត់ បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​បាង កា​នុ​ន​វង្វេង​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នី​ទឹក​ទី​១ ។​
​ ​
​ទោះបីយ៉ាងណា​ក៏​កា​នុ​ន​អាច​បន្ត​ការប្រកួត​បាន​ទៀត​បន្ទាប់ពី​អាជ្ញាកណ្ដាល​រាប់​៨​ចប់​នោះ ។​មកដល់​ទឹក​ទី​២​កា​នុ​ន​ចាប់ផ្ដើម​វាយ​កែង​ក្នុង​បំណង​ស្ដារ​ពិន្ទុ​ឡើងវិញ​តែ​ឡុង ខេត្ត​ដែល​កែង​របស់គេ​មិន​អន់​ដែរ​នោះបាន​ច្រាស់​សង​វិញ​បណ្ដាល​ឲ្យ​បាង កា​នុ​ន​ដួលសន្លប់​ក្រោក​
​លែងរួច​តែម្ដង ។​
​ ​
​បាង​កា​នុ​ន​បាត់បង់​ឱកាស​លើង​ទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយសារតែ​ការបរាជ័យ​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​នេះ​ក្នុង​រីឯ​
​ឡុង ខេត្ត​គេ​ត្រៀមខ្លួន​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​
​ ​ចំពោះ​ការប្រកួត​គ្នា​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​ជើងចាស់​២​រូប​ដែល​ប្រកួត​គ្នា​ក្នុង​តំណែង​គូ​ឯក​នោះ​លទ្ធផល​បាន​ត្រឹម​ស្មើគ្នា​ដោយ​ពិន្ទុ ។​
​ ​
​នេះ​គឺជា​ជំនួប​រវាង​អ្នក​ប្រដាល់​ធី តុង​ហ៊ី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ជាមួយ​អ្នក​ប្រដាល់​ទេស សំខាន់​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​។​ខ្លា​ខា​ស់ទាំង​២​រូបនេះ ប្រកួត​គ្នា​ដោយ​មិនសូវ​បញ្ចេញ​កម្លាំង​អស់​ឡើយ​ជាមួយគ្នានេះ​
​ពួកគេ​ប្រកួត​គ្នា​ដោយ​ប្រើ​បច្ចេកទេស​ច្រើនជាង​ប្រើ​កម្លាំង​។​ពួកគេ​ប្រកួត​គ្នា​រហូត​បញ្ចប់​ទឹក​ជាមួយនឹង​ការប្រើ​ស្នៀត​ប្លែកៗ​ហើយ​លទ្ធផល​ចុងក្រោយ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ។​
​ ​
​អេ ណា​រ័ត្ន​របស់​សមាគម​ប្រដាល់​ក្រសួងកសិកម្ម​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​មក​នោះ ។​
​ ​
​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​សម្រាប់​គូ​នេះ​បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារតែ​ពួកគេ​ចាប់ផ្ដើម​ប្រកួត​គ្នា​តាំងពីដើម​ទឹក​ទី​១​ទៅ​តែម្ដង ។​ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ​របស់​ពួកគេ​គ្មាន​នរណា​លើស​នរណា​ឡើយ​ក៏​ពិតមែនតែ​ការ​វ៉ៃ​
​ចេញ​របស់​វ៉ានឌី​ចំ​គោលដៅ​បាន​ច្រើនជាង​។​ពួកគេ​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក​ដោយ​លទ្ធផល​បាន​ទៅ​វ៉ាន់ឌី​ដោយ​ពិន្ទុ ។​
​ ​
​ធន វិស្ណុ​ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ផុន​សុខ​វិបុល ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង