ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

NOCCរៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នាក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន”នៅខេត្តកកំពង់ធំ

121

ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នា ២០២០(Sport for All 2020)ក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយមុន”នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាបឋមសិក្សា បណ្តុះវិជ្ជា ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កម្មវិធីដឹកនាំដោយលោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរ លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង និងជាតិ លោក ប៊ុយ សុភ័ណ្ឌ អនុប្រធាននាយកគ្រប់គ្រងគម្រោងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ញ៉ាន សុខវិសាលបាននិយាយថា កីឡាដើម្បីទាំងអស់គ្នាយើងបានរៀបចំកីឡាជាច្រើនសម្រាប់អ្នកចូលរួមដូចជាស៊ុតបាល់ទាត់ ១១ម៉ែត្រ ចងជើងដើរប្រណាំងជាក្រុម ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយការម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ និងលេងឆ្លងកាត់កងអូឡាំពិក។
លំហាត់ប្រាណបែបអេរ៉ូបិក រត់ប្រណាំងជុំវិញតារាងបាល់ទាត់ ប្រកួតបាល់ទាត់ ប្រកួតបាល់ទះ ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ១៩ បង្វិលកងរត់ជាក្រុម ល្បែងអប់រំសាមគ្គីជាក្រុម សកម្មភាពសម្អាតបរិស្ថានជុំវិញសាលារៀន ។
លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងបាននិយាថា គោលបំណងនៃកម្មវីធីកីឡាដើម្បីទាំងអស់គ្នារួមមានបំផុសការចូលរួមលេងកីឡាស្របតាមគុណតម្លៃនៃចលនាអូឡាំពិក និងផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង