ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូត កម្ពុជា ប្រចាំ​នៅ​ថៃ​៖ ឈុត​ប្រណីត​ខ្មែរ ព្រះថោង​តោង​ស្បៃ​នាងនាគ​និង ត្រូវបាន​លើក​យកមក​បង្ហាញ ពិភពលោក ក្នុង​ព្រឹត្តិការណ៍​សម្បើម​អស្ចារ្យ​មួយ​នៅ​ប្រទេស​ថៃ​

237

ភ្នំពេញ ៖ ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ យ៉ាង​ល្អ​ប្រណិត ព្រះថោង​នាងនាគ នឹងត្រូវ​បាន​លើក​យកមក​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាតិ​មួយ​មាន​ឈ្មោះថា 10th Thai Silk Road to the World 2020” ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ព្រះរាជាណាចក្រ​ថៃ នៅ​ចុងឆ្នាំ​២០២០​នេះ​។ ខណៈ​ឈុត​នេះ​ក៏​ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​និង​បង្ហាញ​ពី​មោ​ទ​ភាព​សម្រាប់​កម្ពុជា​ដែល បាន​ឆ្លុះបញ្ចាំង​ពី​សិល្បៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​ដ៏​ចំណាស់​។​
អស់​រយៈពេល ៩ ឆ្នាំ​ហើយ​ដែល​គំរោង​អបអរ​សូត្រ​ថៃ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជា​កិត្តិយស​ដល់​ម្ចាស់​ក្ស​ត្រី​មាតា​ដែលមាន​ឈ្មោះថា​៖ ការ​ប្រារព្ធ​ពិធី​សូត្រ – ផ្លូវ​សូត្រ​ថៃ​ទៅកាន់​ពិភពលោក ។ ឆ្នាំ​២០២០​នេះ​ពិធី​គ្រោង​រៀបចំ​ធ្វើឡើង​នៅ​អំឡុង​ដើមខែ​ធ្នូ​ខាងមុខ​ផងដែរ​។ យោងតាម​ការបញ្ជា​ក់លើ​គណនី​យ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៃ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃ​១៧​ខែវិច្ឆិកា​ថា ដើម្បី​ចូលរួម​អនុវត្ត​សេដ្ឋកិច្ច​ការទូត ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ លោក អ៊ូ​ក​សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​10th Thai Silk Road to the World 2020 ដែល​រៀបចំឡើង​នៅ​វិមាន​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ​។​នាឱកាស​នោះ ក្នុងនាម​ជា​សមាជិក​មួយរូប​នៃ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ ភាគី​កម្ពុជា​បាន​ជម្រាបជូន​អង្គប្រជុំ អំពី​វឌ្ឍនភាព​ការងារ និង​ការចូលរួម​របស់​កម្ពុ​ជា​តាមរយៈ​ការជ្រើសរើស​ឈុត «​ព្រះថោង នាងនាគ​» ដែលជា​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដើម្បី​បង្ហាញជូន​ដល់​ពិភពលោក ជាមួយ​បណ្តា​អង្គទូត និង​តារា​បង្ហាញ​ម៉ូត​អាជីព​ប្រមាណ​ជាង ១០០​នាក់ ដែល​គ្រោង​នឹង​រៀបចំឡើង​ក្នុង​ដើមខែ​ធ្នូ ឆ្នាំ​២០២០ ខាងមុខ​នៅ​ទីក្រុង​បាងកក​។ “ គោលបំណង​សំខាន់​របស់​កម្មវិធី​នេះ​គឺ​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ដែល​ចូលរួម​តាមរយៈ​ការទូត​សូត្រ​នេះ​តែម្តង ។​
សូម​រំលឹកថា “​ឈុត​ព្រះថោង​នាងនាគ​” ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ពិធីមង្គលការ​តាម​ទំនៀមទម្លាប់​ខ្មែរ ដែលមាន​ប្រវត្តិ​យូ​លង់​ណាស់​មកហើយ​ដែល​តំណាល​អំពី​បឋម​ក្សត្រ​នៃ​ប្រវត្តិ​សាស្ត្រា​ខ្មែរ​មុន​គ្រឹ​ស្គ​ស័ក​រាជ​មកម្ល៉េះ និង​ស្របតាម​រឿងព្រេង​និទាន​ខ្មែរ​អំពី​ព្រះ​នាង​ជា​បុត្រី​នៃ​ស្តេច​ភុជង្គនាគ ដែល​រាជា​ភិ​សេជ​នឹង​ព្រះថោង​នៅលើ​កោះ​គោគធ្លក​នោះ​។​
ព្រឹត្តិការណ៍​Thai Silk Road to the World ត្រូវបាន​ចាប់តាំងពី​ឆ្នាំ ២០១០ មក​មូលនិធិ​ជំនួយ​ទេសចរណ៍​ថៃ​សហការ​ជាមួយ​សមាជិក​នៃ​អង្គភាព​ការទូត​បរទេស​នៅ​ទីក្រុង​បាងកក​បានរៀបចំ​កម្ម​វិធី​អបអរសាទរ​គម្រោង​សូត្រ​ដើម្បី​បង្ហាញ​ពិព័រណ៍​និង​រចនា​សូត្រ​បែប​ថៃ​និង​បែប​បុរាណ ហើយ​នេះ​គឺជា​គម្រោង​ច្នៃប្រឌិត សម្រាប់​តន្ត្រី​សម័យថ្មី​និង​ព្រឹត្តិការណ៍​សូត្រ​ថៃ ដែល​កន្លងមក​មាន​អ្នក​ច្នៃ​ម៉ូដ​អន្តរជាតិ​ច្រើនជាង ៤០ ប្រទេស​បានមក​ដល់​ប្រទេស​ថៃ ដើម្បី​បង្កើត​កម្ម​វ​ធី​ជាមួយ អ្នក​ច្នៃ​ម៉ូដ​នៅ​ប្រទេស​ថៃ​កំពូលៗ ជាច្រើនរូប​។ អ្នក​រចនា​មកពី​ប្រទេស​ផ្សេងៗ​គ្នា​បាន​បង្កើត​សម្លៀកបំពាក់ សម្រាប់​ឯកអគ្គរដ្ឋទូត​រៀងៗ​ខ្លួន មិនតិចជាង ២០ នាក់​នោះឡើយ ខណៈ​កន្លងទៅ​សូម្បីតែ​កញ្ញាឯក​ចក្រវាល​ពិភពលោក​ក៏​ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍​នេះដែរ ៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង